ខ្នាតធំក៏មាន ខ្នាតកណ្ដាលក៏មាន តែដើម្បីតម្រូវចិត្តអតិថិជនកាន់តែខ្លាំងទៀត Toyota គ្រោងចេញឡាន pick-up ខ្នាតតូចសេរីថ្មីមួយ ដែលបំបែកចេញពីគម្រូរថយន្ដ subcompact SUV ពេញនិយម Toyota Corolla របស់ខ្លួន ដែលប្រុងចេញនៅរង្វង់ឆ្នាំ ២០២៧ ខាងមុខនេះ។
តាមការចុះផ្សាយពី Car and Driver បានឲ្យដឹងថា ក្រុមហ៊ុនផលិតឡានជប៉ុន Toyota គ្រោងនឹងផលិតរថយន្ដប្រភេទ pick-up ខ្នាតតូច ឬហៅថាជា compact pickup មួយដែលយកការរចនាតាមបែបរថយន្ដ Corolla របស់ខ្លួន (អាចជា Corolla ធម្មតា ឬ Corolla Cross) ក៏ប៉ុន្ដែព័ត៌មានលម្អិតយ៉ាងណានោះ Toyota មិនទាន់បានបញ្ចាក់នៅឡើយទេ តែអ្វីដែលប្រាកដនោះគឺ វានឹងត្រូវបានរចនា ស្តាយ និងប្រើប្រាស់គ្រោងឆ្នឹង ឬផ្នែកមួយចំនួនដែលបែកចេញពី Corolla ផ្ទាល់ ឬជា platform បែប TNGA-C និងរត់ដោយប្រព័ន្ឌ All Wheel Drive។
ក្នុងនោះសម្រាប់ប្រព័ន្ធផ្ដល់ថាមពលផ្សេងៗ គេសន្និដ្ឋានថា Corolla pick-up នេះ អាចនឹងប្រើប្រាស់ម៉ាស៊ីន Hybrid ឬ Plug-in Hybrid ជាមួយកម្លាំង ១៩៦ សេះ, និងមានខ្លះរំពឹងថា Toyota អាចនឹងដាក់ឲ្យវារត់ដោយអគ្គិសនី ដោយផ្អែកទៅលើគម្រោងផលិតឡានអគ្គិសនីជាច្រើនម៉ូដែល ដែលលោកអគ្គនាយក Toyota ថ្មី Koji Sato ទើបតែបង្ហាញកាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះផងដែរ ថ្វីត្បិតតែឈ្មោះរបស់វាមិនត្រូវបានបង្ហើបឲ្យដឹង មានការទស្សទាយពីវេបសាយយានយន្ដអន្ដរជាតិ ជាច្រើនថា កូនឡាន pick-up នេះ អាចនឹងត្រូវ Toyota ដាក់ឈ្មោះដែលសដៀង ឬ បំបែកចេញពីរថយន្ដ pick-up សេរីចាស់ៗរបស់ខ្លួន ដូចជា Stout ឆ្នាំ ១៩៦០ ជាដើម។
ជាមួយគ្នានេះផងដែរ Corolla pick-up នេះ ត្រូវបានរំពឹងថា Toyota នឹងយកមកបង្ហាញនៅរង្វង់ឆ្នាំ ២០២៧ ខាងមុខ ដែលអាចក្លាយជាគូប្រកួតធំមួយសម្រាប់ឡាន pick-up ប្រភេទស្រដៀងគ្នា ពីក្រុមហ៊ុនជាគូប្រកួតធំរបស់ Toyota ដូចជា Ford Maverick និង Hyundai Santa Cruz ជាដើម ក្នុងនោះដែរបើតាម Autoevolution បានសន្និដ្ឋានពីតម្លៃរបស់វាថាអាចប្រហាក់ប្រហែលនឹង Tacoma ដោយចាប់ផ្ដើមពី ២៨ ៦០០ ដុល្លារឡើងទៅ ។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតពី Corolla compact pickup នេះ មានតែចាំតាមដាន ការចេញផ្សាយពី Toyota បន្ដទៀត។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី