ថ្មីៗនេះ រោងចក្រ Toyota ធំមួយនៅចិន បានសម្រេចកាត់បន្ថយបុគ្គលិករបស់ខ្លួនជាង ១០០០ នាក់ ព្រោះការលក់ធ្លាក់ចុះ ដោយបុគ្គលិកទទួលបានសំណងពីក្រុមហ៊ុន និងខ្លះបានប្ដូរទីតាំងទៅធ្វើការនៅសាខាផ្សេង។
តាមការឲ្យដឹងពី Reuters ថា GAC Toyota Factory ដែលាជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាង Toyota និង ក្រុមហ៊ុនចិន Guangzhou Automobile Group (GAC) នៅប្រទេសចិន ដែលមានបុគ្គលិកពេញសិទ្ធសរុបប្រមាណ ១៩០០០ នាក់ បានសម្រេចកាត់បន្ថយកម្លាំងពលកម្មជាង ១០០០ នាក់ ដោយផ្ដល់សំណងស្របតាមច្បាប់ការងារ និងបុគ្គលិកខ្លះដែលស្ថិតក្នុងសភាពលំបាកបានផ្ទេរទៅធ្វើការនៅរោងចក្រផ្សេងនៅភាគខាងត្បូង Gaungzhou។
ជាធម្មតា GAC Toyota អាចផលិតរថយន្ដបាន ១ លានគ្រឿងក្នុងមួយឆ្នាំ លើម៉ូដែលដូចជា Camry, Levin, និង bZ4X ហើយទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុនបានបកស្រាយថា ទិន្នផលនៃការផលិត និងលក់រថយន្ដក្នុងប្រទេសចិន មិនអំណោយផល ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ដែលយោងតាមស្ថិតិពីសមាគមយានយន្ដចិន បានឲ្យដឹងថា ទីផ្សារការលក់រថយន្ដពីក្រុមហ៊ុនជប៉ុនក្នុងប្រទេសចិន ស្រុតចុះជាលំដាប់ ពី ២០% មកនៅ ១៤.៩% ក្នុងចន្លោះពេលតែមួយឆ្នាំក្រោយនេះប៉ុណ្ណោះ ដោយអ្នកប្រើប្រាស់ភាគច្រើនងាកមករករថយន្ដរបស់ក្រុមហ៊ុនចិនវិញ ដែលកើនឡើងដល់ ៥៣% តាំងពីបរិបទការប្រើប្រាស់ឡានអគ្គិសនីមកដល់។
ដូច្នេះក្រុមហ៊ុនរំពឹងថា ការកាត់បន្ថយចំនួនបុគ្គលិកអាចស្ដារសេដ្ឋកិច្ចឡើងវិញ ដោយផ្ដោតទៅលើការផលិតរថយន្ដ ដែលមានតម្រូវការច្រើន ជាពិសេសរថយន្ដអគ្គិសនី ដោយកន្លងមក Toyota បានដាក់លក់រថយន្ដអគ្គិសនី bZ4X របស់ខ្លួនដែលទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ តែត្រូវបានធ្លាក់ចុះការលក់បន្ដិចបន្ដួចដូចគ្នា ដោយសារបញ្ហាប្រកួតប្រជែងតម្លៃពី Tesla និង BYD។
យ៉ាងណាមិញ តាមការឲ្យដឹងពី Inside EVs, Toyota ក៏មិននៅស្ងៀមដែរ ដោយថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសគម្រោងចេញឡានអគ្គិសនីឲ្យបាន ១០ ម៉ូដែលនៅឆ្នាំ ២០២៦ និងបង្គ្រប់ឲ្យបាន ៣០ ម៉ូដែល ជាបន្ដបន្ទាប់ទៀត ជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មី ទាំងថ្ម និងបរិក្ខារ មានលក្ខណៈប្រសើរជាងមុន និងមានតម្លៃសមរម្យ ដើម្បីមកដណ្ដើមទីផ្សារឡើងវិញផងដែរ។
ប្រភព៖ Reuters
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី