អីយ៉ា! Toyota គ្រោងធ្វើឡានអគ្គិសនី performance ដែលប្រើលេខដៃ ហើយមានសម្លេងដូចឡានប្រើម៉ាស៊ីនសាំង

អ្នកទស្សនា
195
0/ AKlasseAuto Promotion
er.jpg

សម្រាប់អ្នកដែលរអ៊ូថាឡានអគ្គិសនីស្ងាត់ពេក ចូលចិត្តបើកឡានលេខដៃ និងចូលចិត្តស្ដាប់សម្លេងម៉ាស៊ីនឡាន ពេលនេះ Toyota ដាក់គម្រោងធ្វើឡានអគ្គិសនី បែប performance ប្រើចង្កេះលេខដៃ មានសម្លេងម៉ាស៊ីន គ្រោងចេញនៅឆ្នាំ ២០២៦ នេះ។

toyota-bz-compact-suv-concept-and-c-hr-prologue-concept.jpg

យោងតាមប្រសាសន៍លើកឡើង ពីលោក​ Takero Kato ប្រធានផ្នែករថយន្ដអគ្គិសនីរបស់ Toyota កាលពីពេលថ្មីៗនេះ បានប្រកាសថា សម្រាប់គម្រោងនេះ ក្រុមហ៊ុននឹងនាំមកជូននូវរថយន្ដអគ្គិសនីដែលមានសមត្ថភាពធ្វើដំណើរបានរយៈចម្ងាយ ឆ្ងាយជាងមុន ជាមួយនឹងថ្ម បច្ចេកវិទ្យាថ្មី ដែល Toyota ទើបតែអភិវឌ្ឍន៍ និង គ្រោងនឹងដាក់ក្នុងរថយន្ដអគ្គិសនីជំនាន់ក្រោយៗរបស់ខ្លួន អាចអនុញ្ញាតឲ្យរថយន្ដរត់បានចម្ងាយដល់ទៅ ១០០០គម រាល់ពេលសាកពេញម្ដង ក្នុងនោះវាក៏នឹងប្រើប្រាស់ចង្កឹះលេខដៃ និងមានសម្លេងរោទិ៍ដូចឡានម៉ាស៊ីន ដែលកម្រិតសម្លេងអាចផ្លាស់ប្ដូរតាមការ ផ្លាស់ប្ដូរលេខដែរ និយាយរួមគឺធ្វើឲ្យអ្នកបើកបរឡានអគ្គិសនីនេះ មានអារម្មណ៍ថា ដូចជាបើកឡានសាំងម៉ាស៊ូតធម្មតា។ 

toyota-c-hr-prologue-concept.jpg

Toyota បានឲ្យដឹងថា ស្របពេលដែលតម្រូវការឡានអគ្គិសនីកំពុងកើនឡើងជាលំដាប់ មានអតិថិជនមួយចំនួនមិនសូវស៊ាំជាមួយនឹងការបើកបររថយន្ដអគ្គិសនីដោយសារតែវាដំណើរការខុសពីរថយន្ដម៉ាស៊ីនធម្មតា   បែបនេះហើយទើប Toyota រៀបគម្រោងនេះឡើង  ក្នុងគោលបំណង ចង់រក្សាបទពិសោធន៍ក្នុងការបើកបររថយន្ដ ICE (ឡានម៉ាស៊ីនចំហេះក្នុង/ឡានសាំង/ម៉ាស៊ូត) សម្រាប់អតិថិជន របស់ខ្លួនដែលស្រឡាញ់ចូលចិត្តការបើកបរពិតប្រាកដ។​ 

lexus-electrified3.jpg

Toyota ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនមានគម្រោងលក់ឡានអគ្គិសនីរបស់ខ្លួន ១.៥ លានគ្រឿង សម្រាប់ឆ្នាំ ២០២៦ និង ៣.៥ លានគ្រឿង នៅឆ្នាំ ២០៣០។ គួរបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពី Road Track ថា មិនមែនមានតែ Toyota ទេ ដែលកំពុងតែមានគម្រោងមួយនេះ ក្រុមហ៊ុនផ្សេងៗដូចជា Hyundai ក៏កំពុងតែដកពិសោធន៍ដាក់បច្ចេកវិទ្យាស្រដៀងគ្នានេះ លើរថយន្ដអគ្គិសនីស្រឡាយ Ioniq របស់ខ្លួន រីឯក្រុមហ៊ុនរថយន្ដ muscle car ល្បីដូចជា Dodge ក៏កំពុងសិក្សារៀបចំ concept នេះ លើឡាន Daytona SRT របស់ខ្លួនផងដែរ។ 

ប្រភព៖ Road Track 

អត្ថបទ៖ Andra 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More