ដោយសារតម្រូវការ ឡាន មិនបំពុលបរិស្ថានមានច្រើនក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្ដយក្ស Toyota បានប្រកាសផែនការថា នឹងកែប្រែឡានម៉ូដែលចាស់ៗ របស់ខ្លួនឲ្យមកប្រើប្រាស់ប្រព័ន្ធថាមពល ថ្មី ដែលអាចជា អគ្គិសនី ឬ ប្រើអ៊ីដ្រូសែន វិញ។
តាមការចុះផ្សាយពី Insider បានឲ្យដឹងថា ក្នុងកម្មវិធី បទបង្ហាញរថយន្ដ Toyota Auto Salon កាលពីពេលថ្មីៗនេះ លោក Akio Toyoda អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ថា ដើម្បីដើរឲ្យទាន់តម្រូវការរបស់អតិថិជន និងសម័យកាលនៃការប្រើប្រាស់រថយន្ដ ដែលបញ្ចេញជាតិបំពុលតិច មិនប៉ះពាល់ដល់បរិស្ថាន ជាពិសេស សម្រាប់ អតិថិជន ដែលចូលចិត្ត ស្រឡាញ់រថយន្ដ សេរីមុនៗ Toyota បានដាក់ផែនការ កែប្រែប្រព័ន្ធផ្ដល់ថាមពល និងបច្ចេកវិទ្យាមួយចំនួន ទៅលើរថយន្ដដែលដើរដោយសាំង ម៉ាស៊ូតជាដើម ឲ្យទៅជា ប្រើអគ្គិសនីសុទ្ធ. អ៊ីដ្រូសែនសុទ្ធ, ឬជាប្រភេទ ហាយប្រីត អគ្គិសនី-អីដ្រូសែន ជាដើម។
ទន្ទឹមនឹងនេះផងដែរ កាលពីឆ្នាំ មុន Toyota ក៏បានបង្ហាញគម្រូឡានអគ្គិសនីសុទ្ធ ម៉ូដែលថ្មី ទាំង ៣០ របស់ខ្លួន ជាមួយនឹងគម្រោងផលិតឲ្យបាន ៣.៥ លានគ្រឿងក្នុងមួយឆ្នាំៗ នៅឆ្នាំ ២០៣០ ផងដែរ ដែលនឹងនាំចេញទៅក្នុងទីផ្សារ សហរដ្ឋអាមេរិក ចិន និងអឺរ៉ុប ដំបូងគេ។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែ Toyota មានគម្រោងផ្លាស់ប្ដូរទៅផលិតឡានអគ្គិសនីច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនរថយន្ដ ជប៉ុនមួយនេះ នៅតែ ប្ដេជ្ញាចិត្ត រកវិធីរក្សាការប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងរថយន្ដ ឲ្យនៅរស់រានមានជីវិត ទើបបានជាមាន ការផលិតរថយន្ដ ដែលប្រើឥទ្ទនៈផ្សេង ដូចជា អ៊ីដ្រូសែន ជាដើម ជំនួសឲ្យការប្រើ សាំង ម៉ាស៊ូត ។
ប្រភព៖ Insider
អត្ថបទ៖ Andra
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី