ថ្មីៗនេះ Toyota ទើបតែបានបង្ហាញរាងរថយន្ដអគ្គិសនី ប្រភេទ SUV សេរីថ្មីរបស់ខ្លួនក្នុងកម្មវិធីពិព័រណ៌រថយន្ដ Toyota Kenshiki Forum ប្រចាំឆ្នាំ ក្នុងទីក្រុងព្រុចសែល ប្រទេស ប៊ែលហ្ស៊ីក ជាមួយរូបរាងស្អាតសង្ហារ ជាមួយនឹងការសន្យាលើសមត្ថភាព និងតម្លៃសមរម្យ គ្រោងមកប្រជែងទីផ្សារឡានអគ្គិសនីពាក់កណ្ដាលឆ្នាំក្រោយ។
តាមការឲ្យដឹងពី Toyota Europe Newsroom ថា រថយន្ដអគ្គិសនីថ្មីនេះ ជាម៉ូដែលមួយក្នុងចំណោមម៉ូដែល ៦ ក្នុងជួរ BEV Line up ក្រុម B-SUV របស់ Toyota ដោយវាត្រូវបាន រចនាជាបែប Urban SUV តម្រូវសម្រាប់ការជិះក្នុងក្រុង ដោយរាងខាងក្រៅតូចច្រឡឹង (សម្រាប់ឡាន SUV) បណ្ដោយ ៤.៣០ ម, ទទឹង ១.៨២ម, និងកម្ពស់ ១.៦២ម ជាមួយផ្នែកខាងក្នុងធំទូលាយផ្ដល់ផាសុខភាពទាំងអ្នកដំណើរ និងសម្រាប់ផ្ទុកឥវ៉ាន់។
Toyota Urban Electric SUV ថ្មីនេះ នឹងផ្ដល់ជូននូវជម្រើសពីរប្រភេទ ទាំងប៉ុងមួយ FWD និងប៉ុងពីរ AWD ព្រមជាមួយជម្រើសថ្មពីរប្រភេទផងដែរ ដែលមានសមត្ថភាព និងតម្លៃខុសគ្នា សម្រាប់តម្រូវតាមការប្រើប្រាស់ និងស្ថានភាពថវិការបស់អតិថិជន។
ក្នុងនោះដែរ Toyota មិនទាន់បានបញ្ចាក់ច្បាស់លាស់ពី សមត្ថភាពរបស់វានោះទេ តែបានបង្ហើបថា សម្រាប់ ថ្ម ថ្មីនេះ គឺប្រើបច្ចេកវិទ្យាថ្មីរបស់ Toyota ដែលអាចពង្រីកចម្ងាយធ្វើដំណើរបាន ២០% ស្របពេលបន្ថយការចំណាយដល់ទៅ ៤០% បើធៀបនឹងថ្មរថយន្ដអគ្គិសនីម៉ូដែលពេញនិយមរបស់ខ្លួនបច្ចុប្បន្ន Toyota bZ4X។
សូមជម្រាបជូនថា សម្រាប់ Toyota Urban electric SUV នេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅរង្វង់ឆមាសទី ១ ឆ្នាំ ២០២៤ ខាងមុខនេះ។
ក្នុងនោះដែរ ដោយសារតែទីផ្សារនៅអឺរ៉ុបកំពុងមានសន្ទុះខ្លាំងលើការប្រើប្រាស់រថយន្ដ BEV, Toyota មានគម្រោងនឹងចេញលក់រថយន្ដអគ្គិសនីទាំង ៦ ម៉ូដែលនេះ ក្នុងក្រុម B-SUV នេះនៅរង្វង់ឆ្នាំ ២០២៦ ព្រមទាំងបន្ដក្លាយ Toyota Europe ទៅជាក្រុមហ៊ុនចែកចាញរថយន្ដប្រភេទ ZEV សុទ្ធនៅឆ្នាំ ២០៣៥ និងបំពេញមហិច្ឆតា អព្យាក្រឹតកាបូនឆ្នាំ ២០៤០ ផងដែរ។
ប្រភព៖ Toyota Europe Newsroom
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?