ថ្មីៗនេះក្រុមហ៊ុន Toyota ទើបតែបានបង្ហាញមុខសេរីថ្មីនៃរថយន្ថ pick up ពេញនិយមរបស់ខ្លួន Tacoma ២០២៤ ជាមួយជម្រើសម៉ាស៊ីនថ្មី ប្រើប្រាស់បច្ចេកវិទ្យាទំនើប, trim level ច្រើន និងរូបរាងកាន់តែសង្ហារជាងមុន តម្រូវចិត្តអតិថិជនដែលចូលចិត្តបើកផ្លូវ off road។
តាមការឲ្យដឹងពី Toyota ថា Tacoma ២០២៤ មានបំពាក់ម៉ាស៊ីនស្ដង់ដារ ២.៤ លីត្រ turbocharged ជាមួយបច្ចេកវិទ្យា i-Force និងនាំមជូនជម្រើស tim level ចំនួន ៨ ផ្សេងៗគ្នា ទៅតាមតម្រូវការដូចជា SR ប្រើម៉ាស៊ីនស្ដង់ដារ ផលិតកម្លាំង ២៧០ សេះ, រីឯ SR5, new TRD PreRunner ប្រើម៉ាស៊ីនស្ដង់ដារកម្លាំង ២៧៨ សេះ,
TRD Sport, TRD Offroad, Limited, trim ពេញនិយម TRD Pro និង trim ថ្មីស្រឡាង Trailhunter ប្រើម៉ាស៊ីន ២.៤ លីត្រ turbocharged Hybrid មានបច្ចេកវិទ្យា i-Force Max ផលិតកម្លាំង ៣២៦ សេះ, ក្នុងនោះវាក៏ផ្ដល់ជូននូវជម្រើសប្រអប់លេខអូតូ និងលេខដៃផងដែរ បូកជាមួយបច្ចេកវិទ្យាជើងក្រោមប្លែកពីគ្នាផងដែរ។
ផ្នែកខាងក្រៅត្រូវបានរចនាលក្ខណៈស្រដៀងទៅនឹង Tundra រីឯខាងក្នងត្រូវបានរចនាប្រណិត មានកៅអីស្បែកផាសុខភាព និងអេក្រង់កម្សាន្ដ touch screen ទំហំ ៨ អិង ដែលអាចកម្មង់ឡើងបាន ១៤ អិង អាចភ្ជាប់ជាមួយ Android auto និង Apple CarPlay បាន ផ្គួបជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ៧ អិង, ប្រព័ន្ធសម្លេង JBL speaker ១០ គ្រាប់ ដែលភ្ជាប់ bluetooth បាន និងបច្ចេកវិទ្យាផ្សេងៗទៀត ជាពិសេសគឺ វាត្រូវបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota’s Safety Sense 3.0 ដែលទើបតែអភិវឌ្ឍថ្មី។
សម្រាប់តម្លៃរបស់វាវិញ Toyota មិនទាន់បានឲ្យដឹងនៅឡើយទេ តែបើតាម MotorTrend បានសន្និដ្ឋានថា វាអាចចាប់ផ្ដើមពីចន្លោះ ៣០០០០ ទៅ ៥០០០០ ដុល្លារ ហើយ នឹងមានវត្តមាននៅដាក់លក់ជាផ្លូវការនៅចុងឆ្នាំនេះ សម្រាប់ trim ដែលប្រើម៉ាស៊ីនស្ដង់ដារ និងចុងត្រីមាសទី ១ ឆ្នាំ ២០២៤ សម្រាប់ trim ប្រើម៉ាស៊ីន Hybrid i-Force Max។
ប្រភព៖ Toyota
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី