ថ្មីៗនេះ Toyota បានប្រកាសចូលដៃសហការគ្នាជាមួយក្រុមហ៊ុនរថយន្ដចិន BYD ផលិតរថយន្ដអគ្គិសនីម៉ូដែលថ្មី របស់ខ្លួន ឈ្មោះ bZ3 ក្នុងរោងចក្រប្រទេសចិន ដោយ Toyota រ៉ាប់រងលើការផលិតតួរថយន្ដ និងបច្ចេកវិទ្យាប្រើប្រាស់ផ្សេងៗ ខណៈ BYD ទទួលបន្ទុកលើការផលិតអាគុយ (ថ្ម/Battery) បំពាក់ក្នុងរថយន្ដនេះ។
បើតាមការការចុះផ្សាយពី Reutrers បានឲ្យដឹងថា បន្ទាប់ពីទទួលជោគជ័យលើការ បញ្ចេញឡានអគ្គិសនីទី១ bZ4X របស់ខ្លួនលក់ទីផ្សារកាលពីប៉ុន្មានខែកន្លងទៅ ពេលនេះ ក្រុមហ៊ុនផលិតឡានល្បីរបស់ជប៉ុន Toyota កំពុងគិតគូររៀបចំផលិត រថយន្ដអគ្គិសនីម៉ូដែលថ្មីមួយទៀត នោះគឺ Toyota bZ3 ដែលជាការចូលដៃគ្នាផលិតរវាង Toyota និងក្រុមហ៊ុនផលិត រថយន្ដល្បីរបស់ចិន BYD ក្នុងរោងចក្រប្រទេសចិន។
តាមការឲ្យដឹងពី Inside EV ថា Toyota bZ3 នេះជារថយន្ដប្រភេទ Compact Sedan ខ្នាតតូច ប្រើប្រាស់អគ្គិសនីសុទ្ធ ជាម៉ូដែលទី២ ក្ក្នុងក្រុមរថយន្ដអគ្គិសនី bZ (Beyond Zero series) របស់ Toyota តែម៉ូដែលនេះ នឹងត្រូវបំពាក់ជាមួយអាគុយ Lithium-iron-phosphate (LFP) Blade Batteries ពីក្រុមហ៊ុន BYD បង្កើតជាមួយបច្ចេកវិទ្យា Blade Technology របស់ខ្លួនធ្វើឲ្យអាគុយមានកម្រាស់ស្ដើង តែប្រមាណ ២ អ៊ិង ប៉ុណ្ណោះ តែមានសមត្ថភាពខ្ពស់អាចផ្ដល់ថាមពលបាន ១៣៥kW បង្កើតកម្លាំងបាន ១៨១ សេះ និងប្រភេទមួយទៀត ផ្ដល់ថាមពលបាន ១៨០kW បង្កើតកម្លាំងបាន ២៤១សេះ។ រីឯលើតួរថយន្ដវិញ នឹងប្រើប្រាស់បែបបទ bZ SDN Concept របស់ Toyota ដោយវា មានទំហំប្រហាក់ប្រហែលនឹង Toyota Corolla ដែរគ្រាន់តែរាងទូលាយជាងនៅផ្នែកខាងក្រោយ។
Toyota នៅមិនទាន់បានឲ្យដឹងថា bZ3 នឹងបង្ហាញខ្លួនក្នុង showroom នៅពេលណានោះទេ គ្រាន់តែបានបង្ហើបថា វានឹងត្រូវចេញលក់ជាមួយតម្លៃត្រឺមខ្ទង់ ២៨០០០ ដុល្លារ ប៉ុណ្ណោះ ដែលស្មើនឹង ៣០% ទាបជាង Telsa Model 3 ក្នុងនោះ សង្វាក់ផលិតកម្មនឹងចាប់ផ្ដើមនៅរង្វង់បំណាច់ឆ្នាំ ២០២២ នេះ ក្នុងរោងចក្រ Tianjin ប្រទេស ចិន។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី