កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡានជប៉ុន Toyota បានបង្ហោះរូបភាព teaser ថ្មីមួយ ក្នុងគណនី Instagram ផ្លូវការរបស់ខ្លួន ថានឹងបង្ហាញមុខ Toyota Prius ជំនាន់ទី ៥ ថ្មី នៅថ្ងៃទី ១៦ វិច្ឆិកានេះ ជាមួយការរចនារូបរាងថ្មី និង អាចមានជម្រើស Hybrid អ៊ីដ្រូសែន-អគ្គិសនី។
តាមការចុះផ្សាយពី Carscoops បានឲ្យដឹងថា Toyota Prius ជំនាន់ថ្មីនេះ នឹងត្រូវរចនាឡើងជាមួយ E3 platform ដែលបំបែកគម្រូចេញពី ស្ថាបត្យកម្មឡានអគ្គិសនីសេរី bZ និង Corolla ព្រមទាំងប្រព័ន្ធ ICE-compatible TNGA-C ដោយក្រុមហ៊ុន បានបង្ហើបដែរថា ក្រៅតែពីជម្រើស hybrid សាំង-អគ្គិសនី ធម្មតា វាអាចនឹងមានជម្រើស Hybrid អ៊ីដ្រូសែន-អគ្គិសនី ដែល Toyota គ្រោងបង្ហាញផ្លូវការនៅឆ្នាំ ២០២៥ ផងដែរ។
តាមរយៈរូបភាព ដែល Toyota បានបង្ហោះលើគណនី Instagram ផ្លូវការរបស់ខ្លួន ឲ្យឃើញការរចនា មានបែបបទស្រដៀងទៅនឹង ម៉ូដឡានអគ្គិសនីសេរី bZ របស់ Toyota, ផ្នែកខាងមុខមានចង្កៀង LED ប្រណិត និងមានម៉ូដកន្ទុយក្រោយ ស្រដៀងនឹងស្ដាយ Porsche Taycan រំលេចជាមួយនឹងពាក្យ “Hybrid Reborn” ផងដែរ។
Prius ជំនាន់ទី ៥ នេះ ក៏នឹងបំពាក់ជាមួយបច្ចេកវិទ្យា Hybrid ថ្មីរបស់ Toyota ផងដែរ ដែលបានអភិវឌ្ឍឲ្យប្រសើរជាងមុន លើមុខងារជំនួយ ដំណើរការបើកបរ និង ប្រព័ន្ធសុវត្ថិភាព។
យ៉ាងណាមិញ ដោយហេតុថា ព័ត៌មានលម្អិតផ្សេងៗ Toyota នៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយ តែបានសន្យាថា នឹងបង្ហាញមុខជាផ្លូវការ នៅថ្ងៃទី ១៦ ខែ វិច្ឆិកា សប្ដាហ៍ក្រោយនេះ ក្នុងវេបសាយ និងគណនីបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី