បន្ទាប់ពីចេញ TRD Pro ហើយ ថ្មីៗនេះ Toyota បានប្រកាសត្រៀមចេញ pickup ម៉ូដែលថ្មី មួយទៀត ជាបងប្អូននឹង Toyota Tacoma ឈ្មោះថា TrailHunter នៅឆ្នាំ ២០២៣ នេះ ជាមួយការរចនាពិសេសសម្រាប់អតិថិជនដែលចូលចិត្ត រថយន្ដ off-road ធ្វើដំណើរផ្សងព្រេង គេងផ្លូវ ។
តាមការចុះផ្សាយពី Motor Authority បានឲ្យដឹងថា Toyota បានធ្វើការប្រកាសបង្ហើប concept TrailHunter ថ្មីនេះ ក្នុងកម្មវិធីពាណិជ្ជកម្មយានយន្ដល្បី SEMA Show (Specialty Equipement Market Association) ក្នុង រដ្ឋ Las Vegas សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដោយក្រុមហ៊ុនបានឲ្យដឹងថា វាត្រូវបានរចនាឡើងចេញពី Toyota Tacoma TrailHunter Concept ដែលបានកែតម្រូវឲ្យមានសមត្ថភាពល្អជាងមុនលើ ប្រព័ន្ធជើងក្រោម ជាមួយក្បាំងការពារមុខក្រោយ (skid-plate/ប្រឡាំងដាស), មានបំពាក់ទាំងកង់ និងយ៉ាន់ ប្រភេទ off-road, ដែកភ្ជាប់លើដំបូលសម្រាប់ដាក់ឥវ៉ាន់, ចង្កៀងបំភ្លឺច្រើន និងធុងក្លាសេជាដើម ពិសេសសម្រាប់ ការប្រើប្រាស់ជាលក្ខណៈ off-road។
លើសពីនេះទៅទៀត Toyota ក៏បានឲ្យដឹងដែរថា មានផ្ដល់ជូន នូវមុខងារមួយទៀតសម្រាប់ភ្ជាប់ accessories ដាក់ឥវ៉ាន់បន្ថែមដែលម្ចាស់ឡានអាចរកបាននៅក្នុង Toyota’s Asscoiated Accessory Product program ដែល គ្រប់ឧបករណ៍ទាំងអស់ត្រូវបានក្រុមហ៊ុនធានាថា ត្រូវបានផលិតឡើងជាមួយគុណភាពខ្ពស់តាមស្ដង់ដារ មាំធន់ និងទុកចិត្តបានរបស់ Toyota។
យ៉ាងណាមិញសម្រាប់ព័ត៌មានលើ សមត្ថភាពប្រើប្រាស់ ប្រព័ន្ឌមេកានិច បច្ចេកវិទ្យា និងតម្លៃផ្សេងៗ ដែលត្រូវភ្ជាប់ក្នុងរថយន្ដផ្សេងៗ Toyota នៅមិនទាន់ឲ្យដឹងនៅឡើយទេ តែបានបង្ហើបថា TrailHunter នេះ មិនត្រឹមតែមានសម្រាប់តែ pickup ប៉ុណ្ណោះទេ តែនឹងមានលើ SUV ផងដែរ ដោយ សន្យាថានឹង ធ្វើបទបង្ហាញបកស្រាយលម្អិតនៅរង្វង់ឆ្នាំ ២០២៣ នេះ។
អត្ថបទ៖ Andra
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី