ថ្មីៗនេះតាមការចុះផ្សាយពី Carscoops បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដយក្សជប៉ុន Toyota បានប្រកាសថានឹងឈប់បន្ដការផលិតរថយន្ដពេញនិយម Camry របស់ខ្លួន នៅក្នុងទីផ្សារជប៉ុន ហើយបន្ទាប់ពីឈរជើងអស់រយៈពេល ៤៣ ឆ្នាំ។
Toyota បានឲ្យដឹងថា ចាប់តាំងពីបង្ហាញមុខមក Toyota Camry Sedan ទ្វារបួន នេះ បានសម្រេចការលក់ចេញបាន ជាង ២១ លានគ្រឿងជុំវិញពិភពលោក ដែលក្នុងនោះ ១.៣ លានគ្រឿង ជាទិន្នន័យដែលលក់បានក្នុងស្រុក (ជប៉ុន) តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាប្រិយភាពរថយន្ដ sedan ធុនកណ្ដាលនេះ ស្រុតចុះ ជាក់ស្ដែងនៅបំណាច់ឆ្នាំ ២០២២ នេះ Toyota Camry Sedan លក់បានតែ ៦០០០ គ្រឿង ប៉ុណ្ណោះ ក្នុងទីផ្សារជប៉ុន ដែលនេះជាមូលហេតុបណ្ដាលឲ្យ Toyota សម្រេចឈប់ផលិត Camry ប្រភេទ sedan នៅជប៉ុននេះ តែម្ដង ដោយផ្ដោតលើការផលិតរថយន្ដបែប Crossover និង SUV ដែលកំពុងពេញនិយមវិញ។
សូមជម្រាបជូនថា ការបញ្ឈប់ការលក់នេះ គឺធ្វើឡើងតែនៅជប៉ុន ប៉ុណ្ណោះ ចំណែកឯ រថយន្ដ Toyota Camry ដែលនៅក្រៅប្រទេស នឹងបន្ដដំណើរការផលិត លក់ និងចេញសេរីថ្មីជាធម្មតា ជាក់ស្ដែង ដូចជានៅសហរដ្ឋអាមេរិក រថយន្ដ Toyota Camry នៅតែមានប្រជាប្រិយភាព ជាប់ឈ្មោះជារថយន្ដលក់ដាច់ជាងគេដល់ទៅ ១៥ ឆ្នាំ ជាប់ៗគ្នា។
លើសពីនេះ កាលពីបំណាច់ឆ្នាំមុន រថយន្ដ Camry លក់បានដល់ទៅ ៦០០ ០០០ គ្រឿងឯណោះ ទូទាំងពិភពលោក ជាពិសេសនៅតែជារថយន្ដពេញនិយមប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ប្រភព៖ Carscoops
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី