ក្រោយជោគជ័យលើ bZ4X ថ្មីៗ ក្រុមហ៊ុន Toyota បាននាំយករថយន្ដអគ្គិសនី ២ ម៉ូដែលថ្មីទៀត មកបង្ហាញក្នុងសន្និសិទរថយន្ដ ២០២៤ នៅប៉េកាំង (Beijing Auto Show 2024) កាលពីពេលថ្មីៗនេះ ដើម្បីពង្រីកខ្លួនក្នុងសង្វៀនឡានអគ្គិសនី។
រថយន្ដទាំង ២ ម៉ូដែលនេះ រួមមាន Toyota bZ3C និង bZ3X។ សម្រាប់ bZ3C ជាការសហការផលិតរួមគ្នាពី Toyota, BYD Toyota EV Technology co, FAW Toyota Motor co, Intelligent ElectroMobility R&D Center (IEM ពី Toyota) ជាមួយនឹងការប្រើប្រាស់ concept "Reboot" ដែលរចនារថយន្ដជាប្រភេទ crossover BEV ឲ្យសមស្របទៅនឹងអតិថិជនជំនាន់ថ្មី (particularly the GenZ)។
សម្រាប់ម៉ូដែល bZ3X ជាការសហការគ្នារវាង Toyota, Guangzhou Automobile Group co, GAC Toyota Motor co, និង IEM ពី Toyota ជាមួយនឹងការរចនាជា concept "Cozy Home" ប្រភេទជារថយន្ដគ្រួសារ SUV BEV ដែលមានទីធ្លាខាងក្នុងទូលាយ និងផាសុខភាព។
ម៉ូដែលទាំង ២ ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធជំនួយការបើកបរទំនើបចុងក្រោយ និងប្រព័ន្ធបើកបរឆ្លាតវៃ ពី Toyota (Latest Driver Assistance Systems and Smart Cockpits) ព្រមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹង spec របស់រថយន្ដទាំង ២ នេះ Toyota នឹងបង្ហាញឲ្យដឹងនៅពេលរថយន្ដចេញលក់ជាផ្លូវការ ដែលនឹងបង្ហាញខ្លួនក្នុងទីផ្សារ ចិន ដំបូងគេ នៅរង្វង់ឆ្នាំក្រោយ (២០២៥) នេះបើតាមការឲ្យដឹងពី electrek ព្រមទាំងត្រៀមបញ្ចេញរថយន្ដអគ្គិសនីម៉ូដែលផ្សេងៗជាបន្ដបន្ទាប់ទៀតស្របទៅតាមទីផ្សារដែលខ្លួននឹងដាក់រថយន្ដទៅ ផងដែរ។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែរថយន្ដទាំង ២ ម៉ូដែលនេះ ត្រូវបានរចនាតម្រូវទីផ្សារចិន មុនគេ តែវាក៏ជាផ្នែកមួយនៃ គម្រោង "Multi-pathway approach" ឆ្ពោះទៅរកផែនការកាត់បន្ថយការបំពុលបរិយាកាស "Achieving Zero" និង "Beyond Zero" រយៈពេលវែងរបស់ Toyota និងជាការត្រៀមខ្លួនប្រកួតជាមួយនឹងម៉ូដែលរថយន្ដអគ្គិសនីដែលកំពុងពេញនិយមមកពីក្រុមហ៊ុន ដូចជា BYD និង Tesla ព្រមទាំងក្រុមហ៊ុនដែលទើបតែរះដទៃទៀតផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ Mirage
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា