ក្រសួងពិចារណាកាត់បន្ថយពន្ធនាំចូលឡាន Hybrid ក្រោយការស្នើសុំពី Toyota

អ្នកទស្សនា
474
0/ AKlasseAuto Promotion
Toyota_Prius_Ship-1500x1000.jpg

បន្ទាប់ពីបណ្ដាក់ទុនសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ដនៅកម្ពុជា Toyota ស្នើសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ពិភាក្សាកាត់បន្ថយពន្ធនាំចូលរថយន្ដ Hybrid ដើម្បីលើកកម្ពស់ការប្រើប្រាស់នៅកម្ពុជា។ 

310125402_419439890367011_7717448900621985189_n.jpg

ក្រោមកិច្ចពិក្សាការងាររវាងតំណាងក្រុមហ៊ុន Toyota និងឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ខាងក្រុមហ៊ុន Toyota បានជម្រាបជូនជាសំណើរដល់ក្រសួងឲ្យពិនិត្យលទ្ធភាព សហការជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការបន្ធូរបន្ថយពន្ធនាំចូលរថយន្ដ Hybrid មកកម្ពុជា ក្នុងគោលបំណង ចូលរួមចំណែក កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈលើយានយន្ដ ដែលជាប្រភពបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស ព្រមទាំងដើម្បីចូលរួមចំណែកជួយកម្ពុជា ឲ្យឆាប់បានសម្រេច បាននូវគោលដៅអព្យាក្រឹតកាបូន ឬកាត់បន្ថយឧស្ម័នពុលកាបូនិច (Carbon Neutrality) ដែលបានកំណត់នៅឆ្នាំ ២០៥០ ផងដែរ។​

3c74b90d014a49c0b14e37c048f76f68.jpg

ជាការឆ្លើយតបនឹងសំណើររបស់ក្រុមហ៊ុន Toyota ឯកឧត្តមទេសរដ្ឋមន្ដ្រីបាន លើកឡើងថា ក្រសួងគាំទ្រ និងកោតសរសើរលើការយកចិត្តទុកដាក់ពីក្រុមហ៊ុនលើការកាត់បន្ថយការបំពុលបរិយាកាសនេះ​ ព្រមទាំងបានបញ្ជាក់ផងដែរថា ការស្នើសុំនេះ អាចប្រព្រឹត្តទៅបានលុះត្រាតែមានការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ។ 

nb20130307a3a.jpg

គួរបញ្ចាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota (Toyota Tsusho Manufacturing (Cambodia) Co., Ltd) ក៏ទើបតែបានបណ្ដាក់ទុនវិនិយោគតម្លៃជិត ៣៧ លានដុល្លារ ដាក់ទីតាំងសាងសង់រោងចក្រ ផ្គុំ និងដំឡើងរថយន្ដ នៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ជាមួយនឹងលទ្ធភាពស្រូបយកកម្លាំងពលកម្មបាន ១៥០ នាក់ផងដែរ។ 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More