បន្ទាប់ពីការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ ទីបំផុតរថយន្ត Toyota All New Vios ជំនាន់ទី៤ថ្មី បានធ្វើការសម្ភោធដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ដែលប្រព្រឹត្តឡើងតាមរយៈការផ្សាយផ្ទាល់នៅបណ្តាញសង្គម Facebook ផ្លូវការ Toyota Cambodia នាពេលក្តៅៗមុននេះបន្តិច។
សម្រាប់ All New Vios ២០២៣ ត្រូវបានផលិតឡើងជាមួយការផ្លាស់ប្តូរថ្មីទាំងស្រុង ដែលកាន់តែទំនើប ស៊ីវិល័យ និងទាន់សម័យ ជាមួយការប្រើប្រាស់នូវតួរគ្រោងឆ្អឹងថ្មី DNGA Platform ដែលជួយអោយរថយន្តជំនាន់ថ្មីនេះកាន់តែមានភាពរឹងមាំ និងលេចធ្លោ ដែលសាកសមសម្រាប់យុវវ័យសម័យថ្មី ក្រុមគ្រួសារមានសមាជិកតិច អ្នកជំនួយវ័យក្មេង អ្នកស្រលាញ់ និងចូលចិត្តនូវរថយន្តប្រភេទ Sedan និងជាពិសេសអ្នកដែលចូលចិត្តអ្វីដែលថ្មីៗ។
ទន្ទឹងនឹងការប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ដែលផ្តល់អោយនូវរូបរាងដ៏ទាន់សម័យ និងលេចធ្លោ ម៉ូឌែល២០២៣នេះ ត្រូវបានពង្រីកប្រវែងនៃគម្លាតកង់មុខ-ក្រោយអោយកាន់តែវែងជាងមុនរហូតដល់ទៅ ៧០មីលីម៉ត្រ ដែលជួយអោយការធ្វើដំណើរកាន់តែមានផាសុកភាព និងមានមានប្រវែងសរុប ៤ ៤២៥មីលីម៉ែត្រ, ទទឹង ១ ៧៤០មីលីម៉ត្រ, កម្ពស់សរុប ១ ៤៩៥មីលីម៉ែត្រ និងកម្ពស់ពីដី ១៦០មីលីម៉ែត្រ។
បើក្រឡេកទៅផ្នែកខាងក្នុងនៃរថយន្តវិញក៏ត្រូវបានឌីស្សាញឡើងថ្មីទាំងស្រុងផងដែរ ដែលបានផ្តោតសំខាន់ទៅលើប្រណិតភាព ភាពស្រស់ស្អាត និងផាកភាព បន្ថែមជាមួយការប្រើប្រាស់នូវស្បែកប្រណិត ពណ៌ដ៏ទាក់ទាញ និងគ្រឿងបរិក្ខាទំនើបៗ ដោយបំពាក់ជាមួយ:
មកមើលប្រព័ន្ធសុវត្ថិភាពវិញ All New Vios ២០២៣ ទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ៥ ពីសមាគមវាយតម្លៃ Asian NCAP និងបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ ដូចជាៈ
All New Vios ឆ្នាំ២០២៣ មានតម្លៃ ៣៣ ៩០០ដុល្លា និងដំណើរការដោយម៉ាស៊ីនសាំងជំនាន់ថ្មី ចំណុះ ១,៣ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ជំនាន់ថ្មី។
ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីរូបរាង សមត្ថភាព ប្រណិតភាព និងតម្លៃ បងប្អូនទាំងអស់គ្នាអាចអញ្ជើញទៅកាន់អគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា ដើម្បីទទួលបាននូវបទពិសោធន៍នៃការកាន់ដៃចង្កូតរថយន្តជំនានថ្មីនេះដោយផ្ទាល់ លើសពីនេះបងប្អូនទាំងអស់គ្នាក៏អាចធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503៕
រូបភាពបន្ថែមពី Toyota Vios 2023
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?