ទើបប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន និងខួបលើកទី៣០ នៃការចាប់ផ្ដើមធុរកិច្ចរបស់ជប៉ុននៅកម្ពុជាកាលពីចុងឆ្នាំ២០២៣ ឥឡូវនៅដើមឆ្នាំ២០២៤ នេះ វត្ដមានរោងចក្រផ្គុំ និងដំឡើងរថយន្ដតូយ៉ូតា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃទី២ ខែឧសភា។ នេះ គឺជាគម្រោងវិនិយោគដ៏ធំ និងថ្មីមួយទៀត ក្នុងចំណោមគម្រោងវិនិយោគ នៃវិស័យឯកជនរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់រដ្ឋាភិបាល។
វត្ដមានរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia បានប្ដេជ្ញាចិត្ដថានឹងរួមចំណែកជាមួយកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ដ។ ជាក់ស្ដែងក្នុងចង្វាក់ផលិតកម្មផ្គុំ និងដំឡើងរថយន្ដដែលក្រុមហ៊ុនបានបោះទុនវិនិយោគសរុប ៣៦,៨លានដុល្លារនេះ នឹងប្រើបុគ្គលិកជំនាញចំនួន ១៥០នាក់ ដោយដាក់ទិសដៅផលិតរថយន្ដឲ្យបាន ១,៣០០គ្រឿង ក្នុងឆ្នាំ២០២៤។
ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia នឹងចាប់ផ្តើមដាក់ដំណើរការសង្វាក់ផលិតកម្មនៃផ្គុំ និងតម្លើងរថយន្ត TOYOTA ចំនួន២ម៉ូដែល គឺ TOYOTA Hilux Revo និង TOYOTA Fortuner ដែលជាដំណាក់កាលដំបូង។ ក្នុងនោះវត្ថុធាតុដើម និងគ្រឿងបន្លាស់ជាច្រើនបំណែកដែលត្រូវបានរៀបចំជាស្រេចសម្រាប់ការផ្គុំ និងតម្លើង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់រថយន្តនៅកម្ពុជាអោយបានគ្រប់គ្រាន់។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ដនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា វត្ដមានក្រុមហ៊ុនដ៏ល្បីរបស់ជប៉ុននៅកម្ពុជានៅពេលនេះ គឺជាបង្ហាញពីទំនុកចិត្ដ និងពេញចិត្ដនឹងបរិយាកាសវិនិយោគនៅកម្ពុជា។ តាមរយៈការវិនិយោគមួយនេះ សម្ដេចជឿថានឹងមានក្រុមហ៊ុនធំៗផ្សេងទៀត ចាប់អារម្មណ៍ និងចង់ចូលមកវិនិយោគនៅកម្ពុជា ហើយសម្ដេចនៅតែបន្ដធ្វើជាសម្របសម្រួល ឬទាក់ម៉ូយអ្នកវិនិយោគល្អៗដោយផ្ទាល់។
ទន្ទឹមគ្នានេះសម្ដេចក៏បញ្ជាក់ថា កម្លាំងពលកម្មរបស់ខ្មែរ ជាពិសេសសិស្សទើបបញ្ចប់ការសិក្សាលើជំនាញអេឡិចត្រូនិក អាចនឹងចូលមករោងចក្រនេះ ដើម្បីធ្វើការ ឬហាត់ការដោយផ្ទាល់ ដោយមិនមែនតែចំណេះដឹង ឬអក្សរនៅលើសៀវភៅទៀតនោះទេ។
នាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation លោក Ichiro Kashitani មានប្រសាសន៍ថា ការចាប់ផ្តើមសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត គឺជាការចាប់ផ្តើមនូវសមិទ្ធផលថ្មី ក្នុងប្រវត្តិសាស្ត្រ អស់រយៈពេល ៣០ ឆ្នាំមកហើយ របស់ក្រុមហ៊ុនតូយ៉ូតា ក្នុងព្រះរាជាណាចក្រកម្ពុជា។ Toyota Tsusho នឹងបន្តជំរុញធុរកិច្ចរបស់កម្ពុជា ក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គល ទៅដល់ប្រជាជនកម្ពុជា ដោយសម្រេចឱ្យបាននូវ អព្យាក្រឹត្រកាបូន និងលើកស្ទួយធនធានមនុស្ស។
ទីផ្សារយានយន្តនៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តរីកចម្រើនឥតឈប់ឈរ ស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស។តាមរយៈការបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្ត ក្រុមហ៊ុននឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅ ក្នុងខ្សែចង្វាក់ផលិតកម្មប្រកបដោយគុណតម្លៃ ការបង្កើតការងារ និងការអភិវឌ្ឍន៍ធនធានមនុស្ស៕
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី