កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពីវេបសាយ InsideEVs បានឲ្យដឹងថា ខណៈអ្នកប្រើប្រាស់រថយន្ដគ្រប់រូបកំពុងកំពុលមុខរឿងឡានឡើងថ្លៃរាំរ៉ៃជាច្រើនឆ្នាំ ដោយសារតែកង្វះខាតបន្ទះឈីប និងគ្រឿងបង្គុំ បង្កពីការបិទខ្ទប់ដើម្បីជៀស Covid គ្រប់កន្លែងជុំវិញពិភពលោក បូកផ្សំជាមួយបញ្ហាសាំងឡើងថ្លៃទៀត ធ្វើឲ្យឡានអគ្គិសនីទទួលបានប្រជាប្រិយភាពខ្លាំង ប៉ុន្ដៃបញ្ហាត្រង់ថា ក្រោយឡានសាំងចាប់ផ្ដើមចុះតម្លៃ ឡានអគ្គីសនីមិនមែនចុះតម្លៃដែរទេ តែបែរជាកាន់តែថ្លៃជាងមុនទៅទៀត
យោងតាមទិន្នន័យពី iSeeCars បានបង្ហាញឲ្យឃើញថា កាលពីដើមឆ្នាំ ២០២២ តម្លៃឡានសាំងមួយទឹកកើនឡើងចំនួន ៣៧% ប្រៀបទៅនឹងតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (២០២១) ចំណែកឯឡានអគ្គិសនីមួយទឹកវិញ គឺកើនឡើងដល់ទៅ ៥៤.១% ឯណោះធៀបនឹងតម្លៃឆ្នាំមុន ហើយមកដល់ឆមាសទី ២ នៃឆ្នាំ ២០២២ នេះ គេសង្កេតឃើញថា តម្លៃឡានសាំងមួយទឹកចាប់ផ្ដើម ស្រកស្រុត ដោយថ្លៃជាងឆ្នាំមុនប្រហែល ១០% ផ្ទុយទៅវិញឡានអគ្គិសនីមួយទឹកបែរជាកើនតម្លៃថ្លៃជាងមុនដល់ ៥៤.៣% ។
បន្ទាប់ពីបានស្រង់ទិន្នន័យពីតម្លៃឡានអគ្គិសនីមួយទឹកជាង ១៤ លានគ្រឿង អាយុពី ១ ទៅ ៥ឆ្នាំ ដែលបានលក់ចេញចន្លោះខែ មករា ដល់កក្កដា ២០២២ នេះ លោក Karl Brauer នាយកប្រតិបត្តិវេបសាយទីផ្សាររថយន្ដ iSeeCar បានមានប្រសាសន៍ថា ៖
រហូតមកដល់ពេលនេះ បើទោះបីមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាអាគុយលើឡានអគ្គិសនីថ្មី ជាមួយគុណភាពជាងមុនក៏ដោយ តែបញ្ហាសាំងឡើងថ្លៃ បញ្ហាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡានអគ្គិសនីនៅមានកំណត់ កង្វះការផ្គត់ផ្ទង់ឡានអគ្គិសនីថ្មី ធ្វើឲ្យឡានអគ្គិសនីមួយទឹក ក្លាយជាទីផ្សារពេញនិយមសម្រាប់អ្នកប្រើប្រាស់ នាំឲ្យតម្លៃកើនកាន់តែខ្ពស់ដូចគ្នា។
ជាក់ស្ដែងដូចជា ម៉ូដែលរថយន្ដអគ្គិសនីមួយទឹកពេញនិយម មួយចំនួនរួមមាន Nissan Leaf ជាដើម តម្លៃបានកើនឡើងដល់ទៅ ៤៥% លើតម្លៃឆ្នាំមុន រីឯ Chevrolet Bolt វិញក៏កើនឡើងដល់ ២៩.៣% និង សូម្បីតែ Tesla Model S ក៏កើន ២៥.៥% លើសឆ្នាំមុនដែរ។
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024