លើឆាកពិពណ៌បច្ចេកវិទ្យាពិភពលោក CES 2023 ក្នុងរដ្ឋ Las Vegas កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដយក្ស Volkswagen បានបង្ហើប concept រថយន្ដអគ្គិសនី sedan ថ្មីរបស់ខ្លួន ជាមួយនឹងគម្រោងផលិតម៉ូដែលជាច្រើន ទៀតដើម្បីមកដណ្ដើមទីផ្សារឡានអគ្គិសនី ព្រមទាំងប្រជែងនឹងក្រុមហ៊ុនរថយន្ដអគ្គិសនីឈានមុខគេដូចជា Tesla ។
គម្រូរថយន្ដដែល Volkswagen យកមកបង្ហាញនេះ មានឈ្មោះថា ID.7 EV ឆ្នាំ ២០២៤ ជាប្រភេទឡានអគ្គិសនី Sedan ដែលរចនាយកគម្រូតាម VW Aero 3 ជាមួយបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីបំផុត។ រីឯផ្នែកខាងក្រៅត្រូវបានស្រោបបិទបាំងដោយស្រទាប់រូបបាកូត តែបើតាមការឲ្យដឹងពី engadget ថា សម្បុររបស់វា ត្រូវបានធ្វើឡើងជាប្រភេទ Digital លាបពណ៌ដល់ ២២ ជាន់ ដែលម្ចាស់រថយន្ដអាចកំណត់ឲ្យវាបញ្ចេញ (light up) បានដោយគ្រាន់តែភ្ជាប់នឹង QR code លើទូរសព្ទដៃ។
Volkswagen បានឲ្យដឹងថា ID.7 EV នេះ អាចបើកបរបានចម្ងាយ ៧០០ គម ជាមួយថ្មមួយពេញ តែសុំលាក់ទុកព័ត៌មានមួយចំនួនទាក់ទងនឹង ទំហំ ថាមពលថ្ម និងល្បឿនសាក ព្រមទាំងព័ត៌មានលម្អិតផ្សេងៗ ជាដើម មិនទាន់ឲ្យដឹងនៅឡើយទេ ដោយរងចាំបង្ហាញសរុបនៅពេលដែលវាចេញជាផ្លូវការនៅរង្វង់ត្រីមាសទី ២ ឆ្នាំ ២០២៣ នេះ តែបើតាមការឲ្យពី Inside EV ថា បើយោងទៅតាមឡានអគ្គិសនីម៉ូដែលទី ១ ID.4 របស់ VW ដែលទើបតែចេញលក់ថ្មីៗ នេះ គេសន្និដ្ឋានថា វាអាចនឹងប្រើប្រាស់ថ្មថាមពលខ្ពស់ជាង ID.4 ជាមួយថាមពល ១០៥ kWh។
យោងតាមសម្ដីរបស់លោក Thomas Schäfer ប្រធានប្រតិបត្តិក្រុមហ៊ុន Volkswagen បានមានប្រសាសន៍ថា៖
Volkswagen ID.7 នេះ គឺជាគម្រូឡានអគ្គិសនីមួយ ក្នុងចំណោមគម្រូឡានអគ្គិសនី ១០ ម៉ូដែលដែលក្រុមហ៊ុនគ្រោងនឹង បញ្ចេញនៅរង្ចង់ឆ្នាំ ២០២៦ ខាងមុខនេះ ទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក និង ចិន ដើម្បីប្រជែងជាមួយរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីល្បីៗ ដទៃទៀត ជាពិសេសរថយន្ដពេញនិយមដូចជា Tesla Model 3 ដោយសមត្ថភាពរបស់វា អាចប្រកួតប្រជែងគ្នាបាន។
ប្រភព៖ Inside EVs
អត្ថបទ៖ Andra
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល