ថ្មីៗនេះ ក្រុមហ៊ុនឡានល្បី Volkswagen បានបង្ហាញ concept ឡានថ្មីរបស់ខ្លួនមួយប្រភេទ ឈ្មោះថា Volswagen Gen Travel Concept ផ្នែកខាងក្នុងរថយន្ដត្រូវបានរចនាពិសេស សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ដោយវាមានសមត្ថភាព ប្រែកាយពីឡានធម្មតាទៅជាបន្ទប់គេង។
តាមការចុះផ្សាយពីវេបសាយ CNET បានឲ្យដឹងថា គម្រូរថយន្ដថ្មី Volkswagen Gen នេះ ជាប្រភេទរថយន្ដអគ្គិសនី និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្ដិ ហើយផ្នែកខាងក្នុងរបស់វា ត្រូវបានក្រុមហ៊ុន រចនាមុខងារមួយ ឈ្មោះថា “Overnight Setup” ជាមុខងារពិសេសដែលផ្នែកខាងក្នុងរបស់រថយន្ដអាចប្ដូរពីបរិយាកាសក្នុងឡានធម្មតា ទៅជាកូនបន្ទប់គេងមួយ ប្រកបដោយផាសុខភាព អនុញ្ញាតឲ្យអ្នកធ្វើដំណើរសម្រាកបានពេលឡានកំពុងធ្វើចលនារត់លើដងផ្លូវ កៅអីអង្គុយអាច បត់បែនដូចទៅនឹងគ្រែដេក ហើយប្រើប្រាស់ពន្លឺស្រទន់តម្រូវបរិយាកាសផងដែរ។
ក្នុងនោះ វាក៏មានមុខងារមួយទៀតឈ្មោះថា “Conference Setup” សម្រាប់អ្នកប្រជុំនៅក្នុងឡានផងដែរ ដោយកៅអីបួនអាចបត់តម្រៀបជារង្វង់ហើយមាន តុមួយនៅចំកណ្ដាល ដូច្នេះសម្រាប់អ្នកធ្វើការ អាចប្រជុំ និងបំពេញការងារ ពេលកំពុងផ្លាស់ទីបានដោយមិនចាំបាច់ខាតពេលវេលា។ នៅនឹងតាបឡូឡាន អាចបត់ចេញជាតុមួយសម្រាប់ញាំអាហារ ព្រមទាំងមានអេក្រង់កម្រាន្ដនៅខាងលើ ដែលអាចបញ្ចាំងរូបភាព វីដេអូ ឬ ធ្វើបទបង្ហាញបាន រីឯកញ្ចក់ចំហៀង ត្រូវទម្លាក់មក ដល់ត្រឹមចង្កេះ ដែលអាចឲ្យអ្នកក្នុងឡានគយគន់ទេសភាពនៅខាងក្រៅពេញភ្នែក ចំណែកទ្វារចេញ-ចូល ត្រូវរចនាលើកផុត ឡើងទៅលើ ដែលងាយស្រួលសម្រាប់ការចេញ-ចូល។
Volkswagen បានបន្ថែមទៀតថា Gen Travel នេះ មានបំពាក់ប្រព័ន្ធ Electric Active Body Control ដែលអាចគណនាដឹងមុនពីដំណើរការរថយន្ដ និងត្រួតពិនិត្យលើប្រព័ន្ធ suspension របស់រថយន្ដឲ្យមានដំណើរការល្អជានិច្ច។
យ៉ាងណាមិញ Volkswagen បានបញ្ជាក់ដែរថា សម្រាប់គម្រូរថយន្ដ Gen Travel នេះ គឺមិនទាន់ច្បាស់ថា នឹងផលិតឲ្យ ចេញជាផ្លូវការនោះទេ លុះត្រាតែមានការគាំទ្រច្រើន ក៏ប៉ុន្ដែក្រុមហ៊ុនប្រាកដថា មុខងារដោយឡែកៗនៅក្នុងរថយន្ដនេះ នឹងត្រូវបំបែកដាក់ក្នុងរថយន្ដម៉ូដែលផ្សេងៗ ទៀតរបស់ខ្លួន ហើយគម្រូនេះទៀតសោតនឹងត្រូវដាក់បង្ហាញឲ្យឃើញក្នុងកម្មវិធី តាំងពិពណ៌ រថយន្ដ Chantilly Art & Elegance Festival ក្នុងប្រទេសបារាំងក្បែរទីក្រុងបារីស សម្រាប់ទស្សនិកជនទស្សនាផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី