ស្របពេលសហភាពអ៊ីរ៉ុប ទើបតែចេញកិច្ចព្រមព្រៀងបញ្ឈប់ការលក់ឡានប្រើម៉ាស៊ីនចំហេះក្នុង នៅឆ្នាំ ២០៣៥ ក្រុមហ៊ុនផលិតរថយន្ដ ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen ឬ VW ទើបតែបានដាក់ប៉ាតង់ស្នើសុំផលិតឡានអ៊ីដ្រូសែន សុទ្ធម៉ូដែលថ្មី ដែលចាក់មួយពេញ អាចបើកបានចម្ងាយ ២០០០ គម។
តាមសម្ដីរបស់លោក Sascha Kühn, អគ្គនាយកក្រុមហ៊ុន Kraftwerk ដែលដាក់ប៉ាតង់ជាមួយ Volkswagen មានប្រសាសន៍ថា៖
ប្រព័ន្ធអ៊ីដ្រូសែននេះ ហាក់ខុសគ្នា នឹងប្រព័ន្ធអ៊ីដ្រូសែន ចេញពីក្រុមហ៊ុន Hyundai ដោយយើងប្រើប្រាស់ ស្រទាប់ Ceramic ជំនួសឲ្យ ស្រទាប់ប្លាស្ទិកធម្មតា
លោកបានបន្ថែមទៀតថា៖
អត្ថប្រយោជន៍នោះគឺ យើងអាចផលិតវាបានក្នុងតម្លៃទាប ហើយស្រទាប់ Ceramic នេះ មិនត្រូវការ ផ្ដល់សំណើម, មិនកក/រឹង នៅខែត្រជាក់, មិនស្ងួត នៅខែក្ដៅ និងមានទាក់ទាញផ្សិតដុះនោះទេ មួយវិញទៀត ថាមពលអ៊ីដ្រូសែន ដែលដាក់នេះ អាចបម្លែងឲ្យទៅដំណើរការប្រព័ន្ធផ្សេងទៀតដូចជា ម៉ាស៊ីនត្រជាក់, ម៉ាស៊ីនកម្ដៅ ជាដើម ដែលជាការសន្សំសំចៃការប្រើប្រាស់មួយកម្រិតដែរ។
លោក ក៏បានឲ្យដឹងដែរថា បន្ទាប់ពីទទួលបានការអនុញ្ញាត គម្រោងនេះ នឹងចាប់ផលិតនៅឆ្នាំ ២០២៦ ជាមួយរថយន្ដមកពីក្រុមហ៊ុនផ្សេងៗទៀត រាប់ទាំង VW ផង ក្នុងចំនួន ១០ ០០០ គ្រឿងដំបូង ដោយមួយគ្រឿងៗមាន សមត្ថភាពអាចបើកបាន ២០០០ គម ដោយប្រើអ៊ីដ្រូសែនតែមួយធុងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ពេលនេះ ក្រុមហ៊ុននៅមិនទាន់អាចបង្ហើបព័ត៌មានលម្អិតផ្សេងៗពី ប៉ាតង់ថ្មីនេះនៅឡើយទេ ដោយរង់ចាំការអនុញ្ញាតសិន តែបានឲ្យដឹងថា ការបង្កើតរថយន្ដអ៊ីដ្រូសែននេះ គឺដើម្បីរក្សាការប្រើប្រាស់ម៉ាស៊ីន ចំហេះក្នុងពេលដែល គេចាប់ផ្ដើមលែងឲ្យប្រើឡានសាំង ម៉ាស៊ូត និងដើម្បីជាភាពងាយស្រួលសម្រាប់អតិថិជន ដែលពិបាកប្រើឡានអគ្គិសនី ដោយមិនចង់ចំណាយពេលយូរសាកថ្ម ឬផ្ទះមានថាមពលអគ្គិសនីរអាក់រអួលជាដើម។
អត្ថបទ៖ Andra
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី