ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast បានសម្រេចកាត់ខ្សែបូចាប់ផ្ដើមការសាងសង់រោងចក្រផលិត និងផ្គុំ រថយន្ដអគ្គិសនីថ្មីនៅសហរដ្ឋអាមេរិក ដែលមានតម្លៃជាង ៤ ពាន់លានដុល្លារ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។
តាមការឲ្យដឹងពី AP News ថា រោងចក្រពាន់លានរបស់ VinFast នេះ ត្រូវបានសាងសង់ឡើងនៅ សហរដ្ឋអាមេរិក ក្នុងរដ្ឋ Carolina (ភាគខាងជើង) ដែលអាចផ្ដល់ការងារ ៧៥០០ កន្លែង និងគ្រោងបើកដំណើរការផលិត និងផ្គុំនៅឆ្នាំ ២០២៥ នេះ ជាមួយការព្យាករណ៍ថាអាចផលិតបានរថយន្ដអគ្គិសនីចំនួន ១៥០ ០០០ គ្រឿង។
តាមប្រសាសន៍លោក Roy Cooper អភិបាលរដ្ឋ Carolina នេះបានឲ្យដឹងថា ការបណ្ដាក់ទុននេះបានធ្វើឲ្យ VinFast ក្លាយជាក្រុមហ៊ុន ផលិតរថយន្ដអគ្គិសនីទី ១ ដែលដាក់ការវិនិយោគទុន ធ្វើរោងចក្រផលិត និងផ្គុំរថយន្ដខ្នាតធំក្នុងតំបន់នេះ ដោយបើកឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋ និងជាឱកាសសម្រាប់ក្រុមហ៊ុនពង្រីកទីផ្សារលក់ របស់ខ្លួនផងដែរ ដោយសារ Carolina ជារដ្ឋមានប្រជាជនរស់នៅច្រើនលំដាប់ទី ៩ របស់អាមេរិក។
បន្ថែមពីនេះ រដ្ឋាភិបាលតំបន់ Chatham County (ទីតាំងដែលរោងចក្រនេះសាងសង់ក្នុងរដ្ឋ Carolina) បានសម្រេចថានឹងផ្ដល់ថវិកាឧបត្ថម្ភ ១.២៥ ពាន់លានដុល្លារបន្ថែម ដល់ VinFast សម្រាប់ការដាក់វិនិយោគទុននេះផងដែរ ក្នុងករណីក្រុមហ៊ុនសម្រេចការរើសបុគ្គលិកឲ្យចូលធ្វើការបានត្រឹមចំនួនកំណត់។
គួររំឭកថា តាំងពីចាប់ផ្ដើមក្នុងឆ្នាំ ២០១៧ មក ប៉ុន្មានឆ្នាំចុងក្រោយដែល VinFast ប្រឡូកក្នុងវិស័យឡានអគ្គិសនី ឃើញថា ក្រុមហ៊ុនបានពង្រីកម៉ាកសញ្ញារបស់ខ្លួនយ៉ាងគួរឲ្យកត់សម្គាល់ ដែលសុះសាយការលក់រថយន្ដអគ្គិសនី SUV ម៉ូដែល VF8 និង VF9 ក្នុងទីផ្សារអាមេរិក ដែលទទួលការគាំទ្រកម្មង់ទិញរាប់ពាន់គ្រឿង ជាពន្លឺមួយសម្រាប់ VinFast ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់អឺរ៉ុប និងប្រទេសផ្សេងៗទៀតនៅអាស៊ី ដែលមានតម្រូវការឡានអគ្គិសនីខ្ពស់ និងជាជំហានមួយអាចឈានទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនអគ្គិសនីធំៗផងដែរ។
ប្រភព៖ AP News
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី