VinFast នាំរថយន្ដអគ្គិសនីជាច្រើនម៉ូដែលរបស់ខ្លួន ទៅពិព័រណ៌រថយន្ដនៅបាងកកឆ្នាំនេះ គ្រោងចាប់ទីផ្សារថៃ និងអាស៊ី

អ្នកទស្សនា
28
0/ AKlasseAuto Promotion
c.jpg

នៅក្នុងកម្មវិធី Bangkok International Motor Show (BIMS 2024) ឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី វៀតណាម VinFast បាននាំយកក្រុមរថយន្ដអគ្គិសនីរបស់ខ្លួនជាច្រើនគ្រឿងទៅបង្ហាញក្នុងពិព័រណ៌នេះក្នុងនាមជា ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីឈានមុខមួយនៅអាស៊ី ជាមួយនឹងបំណង ពង្រីកទីផ្សារមកកាន់អាស៊ីអាគ្នេយ៍ម្ដង បន្ទាប់ពីបានដាក់ទីតាំងនៅអាមេរិក និងអ៊ឺរ៉ុបហើយ។ 

b.jpg

នៅ BIMS 2024 នេះ VinFast បាននាំយកគម្រោង Green Mobility Solution របស់ខ្លួនយកមកបង្ហាញដែលមាន ទាំងឡានអគ្គិសនីអ្នកដំណើរធម្មតា, ឡានអគ្គិសនី​ pick up, និង scooters ជាដើម។​ ក្នុងនោះឡានអគ្គិសនីម៉ូដែលថ្មីៗរបស់ខ្លួនមានដូចជា ប្រភេទ mini SUV VF3, VF5, VFe34, VF6, VF7, VF8, និង VF9 ដែលត្រូវបានផ្គុំជាឡានចង្កូតស្ដាំ តម្រូវទីផ្សារថៃផងដែរ។ 

z.jpg
x.jpg

បន្ថែមពីនេះ ក៏មាន រថយន្ដអគ្គិសនី pick up ស្ថិតក្នុងគម្រោង VF Wild ដែលទទួលបានការចាប់អារម្មណ៍ច្រើនបន្ទាប់ពី VinFast បានយកទៅបង្ហាញក្នុងកម្មវិធីពិព័រណ៌បច្ចេកវិទ្យាពិភពលោក CES 2024 កាលពីពេលថ្មីៗនេះ។​

photo_2024-03-31_10-44-14.jpg

ក្រៅពីនេះ VinFast electric scooters គ្រប់ option ក៏មានវត្តមានផងដែរតាំងពី entry level ទៅ​ premium level ដូចជា Evo200, Evo200 Lite, Feliz S, Klara S, Vento S, និង Theron S។ 

photo_2024-03-31_10-57-20.jpg

ក្នុងនោះដែរ​ ដើម្បីទាក់ទាញទីផ្សារក្នុងប្រទេសថៃ (អតិថិជនថៃ) VinFast ក៏បានបន្ថែមគោលការណ៍សេវាកម្មក្រោយការលក់ ដល់អតិថិជនដូចជា កញ្ចប់ធានារ៉ាប់រងលើថ្មអគ្គិសនី ៧ ទៅ ១០ ឆ្នាំ ឬ ១៦០ ០០០ ទៅ​ ២០០ ០០០ គម និងកញ្ចប់ធានារ៉ាប់រង ៨ ដល់ ១០ឆ្នាំ ជាមួយការប្រើប្រាស់ថ្មអគ្គិសនីគ្មានដែនកំណត់ផងដែរ។​ 

photo_2024-03-31_10-44-10.jpg

សូមជម្រាបជូនថា មកទល់ពេលនេះ VinFast បានសម្រេចការដាក់ទីតាំងចែកចាយរថយន្ដរបស់ខ្លួនទៅកាន់ ៥០ ប្រទេសហើយ ដែលទីផ្សារធំៗស្ថិតក្នុងបណ្ដាប្រទេសលោកខាងលិចរួមមាន អាមេរិក អឺរ៉ុប និងកាណាដា ខណៈកំពុងតែពង្រីកខ្លួនក្នុងទីផ្សារអាស៊ី ជាពិសេសទីផ្សារធំៗដូចជា ឥណ្ឌា, ឥណ្ដូនេស៊ី, ថៃ, ហ្វីលីពីន ដោយឥឡូវនេះ ខ្លួនកំពុងតែ សាងសង់រោងចក្រផ្គុំ និងដំឡើងនៅឥណ្ឌា ហើយកំពុងចរចារធ្វើរោងចក្រមួយទៀតនៅ ឥណ្ដូនេស៊ី ផងដែរ  បន្ទាប់មក VinFast ក៏មានមហិច្ឆតានឹងបន្ដទៅទីផ្សារប្រទេសផ្សេងៗទៀតក្នុងតំបន់ មជ្ឈឹមបូព៌ា និងអាហ្រ្វិកជាបន្ដបន្ទាប់ទៀត។  

v.jpg

អត្ថបទ៖ Andra 

ប្រភព៖ Clean Technica 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More