កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast បានប្រកាសសម្ភោធបង្ហាញមុខរថយន្ដអគ្គិសនីសេរីថ្មី VF7 EV SUV ជាផ្លូវការ ជាមួយតម្លៃចាប់ផ្ដើមពី ៣៥០០០ ដុល្លារ ក្នុងទីផ្សារវៀតណាម បូករួមនឹងសមត្ថភាពខ្ពស់ បច្ចេកវិទ្យាទំនើប។
តាមការចុះផ្សាយពី Electrek បានឲ្យដឹងថា VinFast VF7 EV SUV សេរីថ្មីនេះ មានពីរជម្រើស trim level ដោយ trim ស្ដង់ដារ ឬ Base Level បំពាក់ម៉ូទ័រអគ្គិសនី ១ ជាមួយថ្មថាមពល ៥៩.៦ kWh ផលិតកម្លាំងបាន ១៧៤ សេះ សាកពេញម្ដងអាចរត់បានចម្ងាយ ៣៧៥ គម និងតម្លៃចាប់ពី ៣៥០០០ ដុល្លារឡើងទៅ។
សម្រាប់ trim Plus វិញ បំពាក់ Dual Motor ជាមួយថ្មថាមពល ៧៥.៣ kWh ផលិតកម្លាំងបាន ៣៤៩ សេះ សាកពេញម្ដងអាចរត់បាន ៤៣១គម និងតម្លៃចាប់ពី ៤១០០០ ដុល្លារទៅ។
នៅខាងក្នុងរថយន្ដត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាស្ដង់ដាររបស់ VinFast "VF Connect Package" ដែលមានដូចជា មុខងារជំនួយការឌីជីថល ដែលអាចប្រើប្រាស់ច្រើនភាសា, មុខងារ auto e-call, intrusive alert, និង time fencing ជាដើម។
គួរបញ្ជាក់ផងដែរថា VF 7 នេះ នឹងមានវត្តមានក្នុងទីផ្សារប្រទេសវៀតណាមដំបូងគេ (ជាមួយនឹងការផ្ដល់ជូនកញ្ចប់សេវាកម្មថែទាំ និងប្ដូរថ្មផ្សេងៗសម្រាប់អតិថិជន) មុននឹងបន្ដទៅទីផ្សារសហរដ្ឋអាមេរិក និងបណ្ដាទីផ្សារប្រទេសផ្សេងៗទៀត និងចាប់បើកទទួលកក់នៅខែធ្នូ ឆ្នាំ ២០២៣ នេះ។
គួររំឭកផងដែរថា មកទល់ពេលនេះ VinFast បានសម្រេចបញ្ចេញលក់រថយន្ដអគ្គិសនីម៉ូដែលដូចជា VF e34, VF 5, VF 8,និង VF 9 ក្នុងទីផ្សារអាមេរិក និងអឺរ៉ុបរួចរាល់ហើយដែលទទួលបានការគាំទ្រប្រើប្រាស់គួរកត់សម្គាល់ ដោយក្រុមហ៊ុនបានដាក់ទុនធ្វើរោងចក្រដំឡើងរថយន្ដនៅអាមេរិកផ្ទាល់ ក្នុងនោះ ក៏មានម៉ូដែលក្រោយៗដូចជា VF 3, VF 6 និង VF 7 នេះ ក្រុមហ៊ុនមានគម្រោងផលិតលក់សម្រាប់ទីផ្សារវៀតណាម និងទីផ្សារទូទៅ បូករួមទាំងអាស៊ីនៅពេលខាងមុខ (ពេលឡានអគ្គិសនីនៅអាស៊ីមានតម្រូវការច្រើនផងដែរ)។
ប្រភព៖ Electrek
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ