បន្ទាប់ពីក្រុមរថយន្ដអគ្គិសនី VF8 SUV របស់ខ្លួនបានទៅដល់ទឹកដីសហរដ្ឋអាមេរិក កាលពីខែ មីនា ថ្មីៗនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនី VinFast បានប្រកាសចេញគោលការណ៍ធានារ៉ាប់រងថ្មីមួយដល់អតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុន ទទួលចេញថវិកាជូនសម្រាប់ការជួសជុលរថយន្ដពី ១០០ ទៅ ៣០០ ដុល្លារ និងលើសពីនេះ រាល់ពេលរថយន្ដអគ្គិសនីរបស់ខ្លួនមានជួបបញ្ហាអ្វីមួយ។
តាម Electrek បានឲ្យដឹងថា គោលការណ៍នេះ មានឈ្មោះថា “Special Aftersale Policy” (គោលការណ៍ពិសេសក្រោយការលក់) ដែលក្រុមហ៊ុន រ៉ាប់រងថ្លៃចំណាយលើការជួសជុលរថយន្ដអគ្គិសនី VinFast ណាដែលអតិថិជនមានជួបបញ្ហា ពេលប្រើប្រាស់ ដោយទំហំទឹកប្រាក់អាស្រ័យទៅតាមប្រភេទនៃការខូចខាត ដែលបានបែងចែកជា ៣៖
ប្រភេទទី ១ បញ្ហាដែលមិនមានប៉ះពាល់ដល់ដំណើរការ ការបើកបរ (ដូចជាបញ្ហាអេក្រង់កម្សាន្ដ អំពូលក្នុងរថយន្ដ សម្លេងជាដើម) អតិថិជននឹងទទួលបានទឹកប្រាក់ ១០០ដុល្លារសម្រាប់ការជួសជុល។
ប្រភេទទី ២ បញ្ហាតិចតួចដែលអាចប៉ះពាល់ដល់ដំណើរការនៃការបើកបរ និងប្រើប្រាស់រថយន្ដ (គាំងប្រព័ន្ធ sofware សម្រាប់បញ្ហាមុខងារផ្សេងៗ ប្រព័ន្ធកាមេរ៉ា…) ក្រុមហ៊ុននឹងផ្ដល់ជូនអតិថិជន ៣០០ ដុល្លារ សម្រាប់ការជួសជុល។
ប្រភេទទី ៣ បញ្ហាដែលត្រូវការទុករថយន្ដជួសជុលដល់លើសពី ៣ ថ្ងៃ ក្រុមហ៊ុននឹងផ្ដល់ជូនអតិថិជន ១០០ ដុល្លារក្នុងមួយថ្ងៃ ជួសជុល។
ក្នុងនោះដែរ ករណីបញ្ហាទី ១ និងទី២ កើតឡើងក្នុងពេលតែមួយអតិថិជននឹងទទួលបានលក្ខខណ្ឌប្រភេទទី ១ និងទី ២ ទាំងពីរ តែបើសិនជាបញ្ហាទី ១ ទី ២ និងទី ៣ កើតព្រមគ្នា នោះក្រុមហ៊ុននឹងផ្ដល់ជូននូវលក្ខខណ្ឌប្រភេទទី ៣ ឲ្យ។
គួបបញ្ចាក់ថា ការផ្ដល់ជូននេះ គឺសម្រាប់តែរថយន្ដដែលខូចពីក្រុមហ៊ុនទៅប៉ុណ្ណោះ ដោយ VinFast មិនរាប់បញ្ចូលនូវបញ្ហាដែលបង្កពីអ្នកបើកបរ ដូចជា ការប៉ះទង្គិច ការផ្លាស់ប្ដូរគ្រឿងបង្កុំផ្សេងៗ ការផ្លាស់ប្ដូរប្រព័ន្ធ sofware ឬ ការប្រើប្រាស់រថយន្ដមិនត្រឹមត្រូវតាមការណែនាំនោះទេ។
សម្រាប់គោលការណ៍នេះ នឹងអនុវត្តចាប់ពីខែ មិថុនាទៅ លើទីផ្សាររថយន្ដ VinFast ក្នុងសហរដ្ឋអាមេរិក កាណាដា និងវៀតណាម ហើយនឹងបន្ដទៅអ៊ឺរ៉ុប ពេលដែលរថយន្ដក្រុមបន្ទាប់សម្រេចការផលិត និងដឹកជូនអតិថិជនហើយនៅពេលឆាប់ៗនេះ។
ប្រភព៖ Electrek
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី