ល្បីៗថាលក់ដាច់ ថ្មីៗនេះ VinFast ប្រកាសថា ខាតបង់ទឹកប្រាក់ជាង ២ ពាន់លានដុល្លារ ក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់ខ្លួន ដោយសារទិន្នផលនៃការលក់ឡានអគ្គិសនីតិចជាងចំនួនដែលបានគ្រោងទុក។
បន្ទាប់ពីចាយលុយរាប់ពាន់លានដុល្លារបណ្ដាក់ទុនធ្វើរោងចក្រផ្គុំ និងដំឡើងឡានអគ្គិសនី ក្នុងទឹកដីអាមេរិក កាលពីដើមឆ្នាំ ២០២៣ នេះ ជាមួយនឹងការរំពឹងទុកខ្ពស់ក្នុងការចាប់ទីផ្សារឡានអគ្គិសនីឲ្យបានច្រើន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី ដែលកំពុងពេញនិយមដូចជា Tesla និង BYD, VinFast បានកំណត់គោលដៅលក់រថយន្ដអគ្គិសនីរបស់ខ្លួនឲ្យបាន ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ក៏ប៉ុន្ដែទិន្នន័យចំនួនលក់ជាក់ស្ដែង សម្រាប់ឆ្នាំ ២០២៣ នេះ បានបង្ហាញថា VinFast លក់ឡានអគ្គិសនីបានតែ ៣៤ ៨៥៥ គ្រឿងប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមហ៊ុន ខាតបង់ទឹកប្រាក់ ២.៣៩ ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍នេះ បានបង្ហាញថា ទោះបីជាការលក់មិនបានតាមការព្រាងទុក តែទិន្នន័យឆ្នាំ ២០២៣ នេះ កើនឡើង ១.០៩ ពាន់លានដុល្លារ បើប្រៀបធៀបនឹងទិន្នន័យកាលពីឆ្នាំ ២០២២ បន្ថែមពីនេះ ទិន្នផលការលក់សម្រាប់ត្រីមាសទី ៤ (ចន្លោះខែ តុលា ទៅ ខែធ្នូ ២០២៣) កើនឡើង ២៦% គិតជាទឹកប្រាក់ ៤៣៦ លានដុល្លារ ធៀបទៅនឹងត្រីមាសទី ៣។
យោងតាមការឲ្យដឹងពីលោកប្រធានផ្នែកហិរញ្ញវត្ថុរបស់ VinFast ថា ដោយសារតែទិន្នផលការលក់ទើបតែស្ទុះឡើងនៅចុងឆ្នាំ ២០២៣ នេះ ក្រុមហ៊ុននឹងខិតខំពង្រឹងលើគុណភាព និង តម្លៃនៃរថយន្ដអគ្គិសនីរបស់ខ្លួនឲ្យប្រសើរជាងមុន ជាពិសេសគឺផ្ដោតទៅលើការដាក់ទុនពង្រាយទីផ្សារឲ្យបានសុះសាយទៅបណ្ដាប្រទេសដែលមានតម្រូវការឡានអគ្គិសនីខ្ពស់ដូចជា អាមេរិក កាណាដា និងអឺរ៉ុប ព្រមទាំងបណ្ដាប្រទេសដែលមានប្រជាជនច្រ់ើនក្នុងតំបន់អាស៊ីផងដែរ ដោយបានបង្ហើប គម្រោងដាក់រោងចក្រឡានអគ្គិសនីរបស់ខ្លួននៅភាគខាងត្បូងឥណ្ឌាក្នុងឆ្នាំនេះ និងបន្ដបណ្ដាក់ទុន ១.២ពាន់លានដុល្លារទៀត ទៅឥណ្ឌូនេស៊ី និងហ្វីលីពីន។
អត្ថបទ៖ Andra
ប្រភព៖ The Jakarta Post
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព