បន្ទាប់ពីទទួលការកម្មង់ទិញក្រោយពីសម្រេចការផ្សព្វផ្សាយលក់ រថយន្ដអគ្គិសនីទាំងពីរម៉ូដែលរបស់ខ្លួន VF8 និង VF9 ទៅគ្រប់ទីផ្សារជុំវិញពិភពលោក ពីអាស៊ី ទៅ អឺរ៉ុប ជាពិសេស អាមេរិក ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី វៀតណាម VinFast ពេលនេះ បានបញ្ចប់ការផលិតរថយន្ដអគ្គិសនី SUV ម៉ូដែលទី ២ របស់ខ្លួន VF9 Sport Utility ដែលគ្រោងនឹងដឹកជូនដល់ដៃអតិថិជនក្នុងស្រុក (វៀតណាម) នៅសប្ដាហ៍នេះ និងបន្តដឹកជូនអតិថិជនអន្ដរជាតិ នៅសប្ដាហ៍បន្ដបន្ទាប់។
តាមការឲ្យដឹងពី Reuters ថា បច្ចុប្បន្ននេះ VinFast កំពុងតែខ្នះខ្នែងលក់រថយន្ដអគ្គិសនី SUV ម៉ូដែលទី ១ របស់ខ្លួន VF8 សម្រាប់ជើងទីមួយ ដែលជើងទី ២ នឹងចាប់ផ្ដើមលក់ និងដឹកជូនអតិថិជន នៅ រង្វង់ត្រីមាសទី ២ ឆ្នាំ ២០២៣ នេះ ដែលលក់បានកាក់កបជាងគេ គឺពីអតិថិជនក្នុងទីផ្សារអាមេរិក ដោយគិតដល់បំណាច់ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅ VinFast ទទួលការកម្មង់ទិញរថយន្ដបាន ៥៥០០០ គ្រឿង ដែល ១២០០០ គ្រឿងជាអតិថិជនក្នុងទីផ្សារអាមេរិក។
គួររំឭកថា ថ្វីត្បិតតែ VinFast មានដើមកំណើតមកពីប្រទេសក្នុងតំបន់អាស៊ី តែក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីមួយនេះ បានដាក់គោលដៅ ផែនការ ទីផ្សាររបស់ខ្លួន ទៅបណ្ដាប្រទេសលោកខាងលិច ដូចជាអាមេរិក និងអឺរ៉ុប ដោយសារតែតម្រូវការការប្រើប្រាស់នៅទីនោះ មានច្រើន ជាក់ស្ដែង VinFast បានចំណាយទុនជាច្រើន ដើម្បីវិនិយោគសាងសង់រោងចក្រធំនៅអាមេរិក ដូចជានៅ North Carolina និងពង្រីកបណ្ដាញទីស្នាក់ការលក់របស់ខ្លួននៅលើទឹកដីអ៊ឺរ៉ុប ដូចជា Frankfurt អាល្លឺម៉ង់, Paris បារាំង, Amsterdam ហូឡង់ និង គ្រោងបន្ដទៅប្រទេសផ្សេងៗទៀតជាដើម។
ប្រភព៖ Reuters
អត្ថបទ៖ Andra
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី