ក្រោយពីទទួលជោគជ័យក្នុងការផ្សព្វផ្សាយលក់គួរឲ្យកត់សម្គាល់នៅលើទឹកដីអាមេរិក ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast ថ្មីៗនេះ បានប្រកាសប្រមូលយករថយន្ដទាំងអស់មកត្រួតពិនិត្យឡើងវិញដោយសារ Error ប្រព័ន្ធ software នៅលើ dashboard។
តាមការចុះផ្សាយពី Reuter ថា បើយោងតាមរបាយការណ៍ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (U.S. National Highway Traffic Safety Administration) បានឲ្យដឹងថា រថយន្ដ VinFast ម៉ូដែល VF8 ដែលបានដឹកមកចំនួន ៩៩៩ គ្រឿង ជួបបញ្ហាប្រព័ន្ធ Software នៅលើ dashboard រថយន្ដមិនដំណើរការ ដែលមិនអាចបង្ហាញព័ត៌មានផ្សេងៗ ដូចជា សញ្ញាប្រុងប្រយត្ន័, ឬរាំងស្ទះការជូនដំណឹងពីជំនួយការបើកបរផ្សេងៗ ដែលអាចបង្កឲ្យអត្រាបុកប៉ះកើនឡើង ប៉ះពាល់ដល់សុវត្ថិភាពអ្នកបើកបរក្នុងរថយន្ដជាយថាហេតុ។
ដូច្នេះហើយក្រុមហ៊ុន VinFast បានសម្រេចប្រកាសប្រមូលយករថយន្ដដែលបានដឹកជូនអតិថិជនច្រើនជាង ២០០ គ្រឿង និងក្នុងស្ដុកជាង ៧០០ គ្រឿងទៀតមកត្រួតពិនិត្យ និង update ប្រព័ន្ធឡើងវិញ ឬប្ដូរ dashboard ជូនវិញដោយមិនគិតថ្លៃចំណាយពីអតថិជនឡើយ។
គួររំឭកថា បច្ចុប្បន្ននេះ VinFast កំពុងតែខ្នះខ្នែងលក់រថយន្ដអគ្គិសនី ២ ម៉ូដែល VF8 និង VF9 របស់ខ្លួន ពីអាស៊ី ទៅ អឺរ៉ុប ជាពិសេស អាមេរិក លក់បានកាក់កបជាងគេ ដោយគិតដល់បំណាច់ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅ VinFast ទទួលការកម្មង់ទិញរថយន្ដបាន ១២០០០ គ្រឿង ហើយ ថ្វីត្បិតតែ VinFast មានដើមកំណើតមកពីប្រទេសក្នុងតំបន់អាស៊ី តែក្រុមហ៊ុន បានដាក់គោលដៅ ទីផ្សារទៅបណ្ដាប្រទេសលោកខាងលិច ដោយសារតែតម្រូវការការប្រើប្រាស់នៅទីនោះ មានច្រើន ជាក់ស្ដែង VinFast បានចំណាយទុនវិនិយោគសាងសង់រោងចក្រធំៗដូចជានៅ North Carolina អាមេរិក, Frankfurt អាល្លឺម៉ង់, Paris បារាំង, Amsterdam ហូឡង់ និង គ្រោងបន្ដទៅប្រទេសផ្សេងៗទៀតជាដើម។
ប្រភព៖ Reutre
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី