Jetta ជារថយន្ដ Sedan របស់ VW ដែលផលិតដំបូងនៅឆ្នាំ ១៩៨០ ចាប់ជាជំនាន់ទី១ ខណៈបច្ចុប្បន្ន Jetta ដើរដល់ជំនាន់ទី៧ នឹង ៤៤ឆ្នាំទៅហើយ។
សម្រាប់ស៊េរីឆ្នាំ២០២៥ នេះដែរស្ថិតក្នុងជំនាន់ទី ៧ ជាមួយរូបរាងថ្មី Facelift កំពុងអង្រួនទីផ្សារអាមេរិក ជាមួយតម្លៃចាប់ផ្ដើម ២៣,២៩៥ដុល្លារ អមដោយជម្រើស Trim/Option ចំនួន ៣ ដូចជា៖ Standard, SEL, GLI ផងដែរ។
ផ្នែខាងក្រៅ Jetta មានការរចនាផ្នែកខាងមុខថ្មីជាមួយសំណាញ់បាណាថ្មីលើក្រោម អមដោយចង្កៀងមុខ Full LED ជាមួយនឹង LED Light Bar អូសកាត់ផ្ទៃខាងមុខ មើលទៅកាន់តែស្ព័រ នឹង Luxury Car តែម្ដង។ គួមផ្សំជាមួយយាន់កង់ទំហំ ១៧អ៉ឺងសម្រាប់ម៉ូឌែល Standard នឹង ១៨អ៉៉ីង ចំពោះ SEL និង GLI ។
Jetta ម៉ូឌែល Standard នឹង SEL ភ្ជាប់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១៥៨សេះ និងកម្លាំងបង្វិល ១៨៤ ផោនហ្វីត រត់ដោយប្រអប់លេខ ៧វគ្គអូតូ។
ខណៈ Jetta GLI បំពាក់ម៉ាស៊ីន Turbocharged ៤ស៊ីឡាំង ២.០ លីត្រ ផលិតកម្លាំងបាន ២៨៨សេះ កម្លាំងរមួល ២៥៨ ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គលេខដៃ នឹង ៧វគ្គអូតូ (Dual-Clutch) អមដោយប្រព័ន្ធជំនួយប៉ុង LSD។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ Jetta GLI ទទួលបាន ហ្វ្រាំងឌីសគៀបធំជាងមុន ជាមួយប្រព័ន្ធជើងក្រោម Adaptive Suspension ផងដែរ។
ចំពោះ Option GLI ក៏ត្រូវបាន Volkswagen បំពាក់កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរដ៏ទំនើប ដែលគេហៅថា IQ.Drive មួយឈុតធំផងដែរ។
គួរបញ្ចាក់ថា៖ រថយន្ត VW Jetta 2025 នឹងដាក់លក់ក្នុងត្រីមាសទី៣ នៅឆ្នាំ ២០២៤ សម្រាប់ទីផ្សារអាមរិកហើយ ជាមួយចាប់ផ្តើមពី 23,295ដុល្លារឡើងទៅ ។
ចំពោះតម្លៃជាក់លាក់សម្រាប់ Trim/Option នីមួយៗ នឹងព័ត៍មានលម្អិតពីលក្ខណៈទូទៅរបស់ Jetta 2025, Volkswagen នឹងចេញផ្សាយនៅពេលក្រោយ៕
ដោយ៖ Bunsak
ប្រភព៖ Motor1.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី