Taos អាចនិយាយបានថាជាឡាន Crossover SUV ចំណូលថ្មីរបស់របស់ VW ដែលផលិតដំបូងនៅឆ្នាំ ២០១៨ សម្រាប់ទីផ្សារប្រទេសចិន្ដ។
នឹងឆ្នាំ ២០២០ សម្រាប់ទីផ្សារអាមេរិក បើគិតមកទល់នឹងពេលនេះ VW បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការចូលទឹកដីអាមេរិក ជាមួយតម្លៃខ្លួនចាប់ផ្ដើមពី ២៦,៤២០ដុល្លារ ដល់ ៣៦,១២០ដុល្លារ អាស្រ័យលើ Trim/Option ជាដើម។
សម្រាប់ការឌីស្សាញវិញ Taos 2025 ទទួលបានការផ្លាស់ប្ដូរផ្នែកខាងមុខ រំលិចដោយបន្ទះពន្លឺថ្លាអូសកាត់ផ្ទៃខាងមុខ នឹងខាងឃ្លុបក្រោយបង្កប់ដោយ LED Light Bar ភ្ជាប់ទៅចង្កៀង Full LED សងខាងតែម្ដង ជាមួយខាងក្នុងមួយចំនួនក៏ប្លែក បន្ថែមកម្លាំងខ្លាំងជាងមុន នឹងភ្ជាប់មកជាមួយប្រអប់លេខថ្មីផងដែរ។
សម្រាប់ខាងក្នុងវិញ Taos ភ្ជាប់មកជាមួយអេក្រង់ថាច់ថ្មីទំហំ ៨អ៉ីញប្រភេទ Floating ជាមួយការកែសម្រួលផ្នែកមេកានិចមួយចំនួនល្អប្រសើជាងមុន អមដោយភាពទំនើបសម្បូរបែប ក្រៅពីនឹងមិនទាន់មានការប្រែប្រួលប្លែកពីឆ្នាំមុនឡើយ។
ចំពោះប្លុកម៉ាស៊ីនវិញ Taos ប្រើម៉ាស៊ីន Turbo ៤ស៊ីឡាំង ១.៥លីត្រ ដែលផលិតកម្លាំងបាន ១៧៤សេះ ខណៈឆ្នាំមុន ១៥៨សេះ ជាមួយកម្លាំងរមួល ១៨០ផោនហ្វីត រត់ដោយប្រអប់លេខ ៧វគ្គអូតូ Dual-Clutch។
ប៉ុន្ដែដោយសារអតិថិជនរអ៊ូថាការចូលលេខរាងរដិរដុប ទើប VW បន្ថែមដល់ទៅ ៨វគ្គ Smooth ជាងមុន ជាមួយជម្រើសបង្វិលកង់ដោយប៉ុងមុខ FWD នឹងប៉ុងពីរ 4Motion all-wheel drive ដែលធ្វើឲ្យរស់ជាតិនៃការបើកបរកាន់តែមានទំនុកចិត្តសម្រាប់អតិថិជនរបស់ Taos ៕
ដោយ៖ Bunsak
ប្រភព៖ Motor.1
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី