ថ្មីៗក្រុមហ៊ុនរថយន្ដប្រណិត និងល្បីឈ្មោះ Volkswagen បានប្រកាសពីគម្រោងផលិតរថយន្ដអគ្គិសនីដែលមានតម្លៃទាបចាប់ផ្ដើម ចាប់ផ្ដើមពីឆ្នាំ ២០២៧ ខាងមុខនេះទៅ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងទីផ្សារ និងរក្សាអតិថិជនរបស់ខ្លួនពីក្រុមហ៊ុនរថយន្ដផ្សេងៗទៀតដែលកំពុងបញ្ចុះតម្លៃដែរ។
យោងតាមការឲ្យដឹងពី Electrek រថយន្ដម៉ូដែលថ្មី នឹងត្រូវចេញនេះមានឈ្មោះថា VW ID 2ALL ឬ VW ID. 2all ដែលក្រុមហ៊ុនគ្រោងនឹងលក់ក្នុងតម្លៃចាប់ផ្ដើមពី ២៧០០០ ដុល្លារ ទៅ សម្រាប់ក្រុមដំបូង និងបន្ដបញ្ជុះទៅទៀតសម្រាប់ក្រុមរថយន្ដបន្ទាប់។
VW ID 2ALL (ID. 2all) នេះ ជារថយន្ដប្រភេទ Hatchback តួខ្លួនបណ្ដាយ ៤.០៥ម, ទទឹង ១.៨១ម, និងកម្ពស់ ១.៥៣ម។
វាប្រើប្រាស់ platform Modular electric drive (MEB) ថ្មីរបស់ VW ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីថាមពល ១៦៦kW, កម្លាំង ២២៦សេះ, ថ្មថាមពល ៣៨-៥៦ kWh, រត់បានចម្ងាយ ៤៥០គម រាល់ពេលសាកពេញម្ដង ប្រើពេល ២០ សាកបានពី ១០% ទៅ ៨០%, ជាន់ល្បឿនពី ០ទៅ ១០០គម/ម៉ ប្រើពេល ៧វិ។
ផ្នែកខាងក្នុងរចនាបែបទូលាយ មានផាសុខភាព ដោយមិនមានបរិក្ឋារស្អេកស្កះច្រើន ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តលក្ខណៈសាមញ្ញៗ ក៏ប៉ុន្ដែវាក៏មានភ្ជាប់និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗពី VW ផងដែរ ដូចជា Travel Assist, IQ.LIGHT (Electric Vehicle Route planner) ជាដើម។
ក្នុងនោះវាក៏មានភ្ជាប់ជាមួយនឹង ដំបូល panoramic sunroof, មានកៅអីម៉ាស្សា, អេក្រង់កុងទ័រ digital ទំហំ ១០.៩ អិង, អេក្រង់កម្សាន្ដ touchscreen ទំហំ ១៣អិង, មានកន្លែងសាកថ្មទូរសព្ទឥតខ្សែ, និងកន្លែងដោតឌុយ USB-C ជាដើម។
គួរបញ្ជាក់ផងដែរថា VW ID. 2all នេះ ជាម៉ូដែល ១ ក្នុងចំណោមម៉ូដែលឡានអគ្គិសនីទាំង ១០ ដែល VW គ្រោងចេញនៅឆ្នាំ ២០២៦ ឬ ២០២៧ នេះ ដែលក្រុមហ៊ុនបានបង្ហើបឲ្យដឹងថាម៉ូដែលខ្លះដូចជា ID.3, ID. Buzz, ID. 7, និង រថយន្ដបែប compact SUV ផ្សេងទៀតដែលមិនទាន់ឲ្យដឹងឈ្មោះនៅឡើយ ដេលរថយន្ដទាំងអស់នេះ គឺធ្វើយ៉ាងណាឲ្យមានតម្លៃផ្ដើមពី ២១០០០ ដុល្លារទៅ ហើយសម្រាប់ ID. 2all នឹងចេញក្នុងទីផ្សារអឺរ៉ុបដំបូងគេ ក្នុងរង្វង់ឆ្នាំ ២០២៥ នេះ។
អត្ថបទ៖ Andra
ប្រភព៖ Electrek
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ