ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីស៊ុយអែត/ចិន (បុត្រសម្ព័ន្ធនឹង Geely) Volvo ទើបតែចេញកូនឡានអគ្គិសនីម៉ូដែលថ្មី ជាមួយរូបរាងសង្ហា សមត្ថភាពខ្ពស់ និងតម្លៃខ្ទង់តែ ៣៥០០០ ដុល្លារ មកប្រជែងក្នុងទីផ្សាររថយន្ដអគ្គិសនី នៅឆ្នាំ ២០២៤ នេះ។
រថយន្ដអគ្គិសនីនេះមានឈ្មោះថា Volvo EX30 2025 ជាប្រភេទ SUV ប្រើថ្មថាមពល ៦៩ kWh សាកពី ០% ទៅ ៨០% ប្រើពេលតែ ២៦ នាទី មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស មួយប្រើប៉ុងមួយ RWD ប្រភេទ Extended Range ប្រើម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២៦៨ សេះ ជាន់ពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៥ វិនាទី និងសាកមួយពេញម្ដងរត់បាន ៤៤២ គម និងប៉ុងពីរ AWD ជាប្រភេទ Performance មានម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំងបាន ៤២២ សេះ សាកមួយពេញម្ដងរត់បាន ៤២៦ គម ជាពិសេសវាមានសមត្ថភាពជាន់ល្បឿនស្ទុះ ប្រហែលនឹងឡាន supercar ដែរ ដោយពី ០ ទៅ ១០០ គម/ម៉ ប្រើពេលត្រឹម ៣.៤ វិនាទី ។
សម្រាប់ផ្នែកខាងក្នុងត្រូវបានរចនាបែបសាមញ្ញ និងទូលាយ (minimalist) មិនមានបំពាក់បរិក្ខារស្អេកស្កះច្រើន មានអេក្រង់កម្សាន្ដ touchschreen ១២.៣ អិង មួយចំកណ្ដាល dashboard រត់ដោយប្រព័ន្ធ Google built in អាចភ្ជាប់ប្រព័ន្ឌ Apple Carplay បាន រីឯប៉ូតុងបញ្ជាផ្សេងៗនៅលើចង្កូត ដែលមានរាងផតលើក្រោម ជាពិសេសស្បែកពូកកៅអីផ្សេងៗនៅក្នុងរថយន្ដត្រូវបានផលិតដោយប្រើប្រាស់គ្រឿងសម្ភារៈដែល អាចកែច្នៃឡើងវិញបាន និងផលិតក្នុងរោងចក្របច្ចេកវិទ្យាខ្ពស់ មានការបំពុលបរិស្ថានទាបបំផុត។
តាម electrek បានឲ្យដឹងថា Volvo នឹងនាំមកជូនប្រភេទ EX30 Cross Country ផងដែរ ដែលមានបំពាក់មុខងារចាំបាច់មួយចំនួនបន្ថែមទៀត សម្រាប់អតិថិជនដែលចុលចិត្តការបើកឡានផ្លូវឆ្ងាយជា road trip ជាដើម។ ក្រុមហ៊ុនក៏បានឲ្យដឹងដែរថា សម្រាប់ Volvo EX30 2025 នេះ នឹងចេញក្នុងទិផ្សារអាមេរិកមុនគេ ក្នុងរង្វង់ឆ្នាំ ២០២៤ នេះ ជាមួយតម្លៃសមរម្យចាប់ពី ៣៥០០០ ដុល្លារទៅ ដែលអតិថិជនអាចចាប់កក់ទុកមុនបានពីពេលនេះតទៅ។
ប្រភព៖ Electrek
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់