ថ្មីៗនេះ ក្រុមហ៊ុនឡានស៊ុយអែត Volvo ទើបប្រកាសចេញរថយន្ដ SUV ម៉ូដែលថ្មី Volvo EX90 ២០២៤ កាលពីថ្ងៃទី ០៩ ខែ វិច្ឆិកានេះ ដែលជាបងប្អូននឹង Volvo SUV XC90 ៧ កោអី គ្រាន់តែប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយរូបរាងសង្ហា និងបច្ចេកវិទ្យាថ្មីទំនើបជាងមុន។
Volvo EX90 ជារថយន្ដអគ្គិសនី SUV រចនាបថបែប Scandinavian ដែលមានចង្កៀងមុខ LED រាង អក្សរ T (ញញួរ Thor) និង High-beam projectors ហើយនៅផ្នែកខាងលើកញ្ចក់មុខមាន Lidar sensor ភ្ជាប់បច្ចេកវិទ្យា Nvidia Drive AI ថ្មីរបស់ Volvo ដែលខ្លួនគ្រោងដាក់លើគ្រប់ Volvo សេរីថ្មីទាំងអស់ ដោយវាត្រូវបាន ភ្ជាប់បន្ដទៅ Sensor ផ្នែកខាងក្នុងរថយន្ដដែលពិនិត្យ និងជំនួយលើការផ្ដោតអារម្មណ៍បើកបររបស់តៃកុងឡាន។
ចូលមកដល់ផ្នែកខាងក្នុង dashboard រចនាសាមញ្ញតែប្រណិត ភ្ជាប់ជាមួយអេក្រង់កម្សាន្ដ Touch Screen បញ្ឈរ ទំហំ ១៤.៥ អ៉ីញ ដំណើរការដោយប្រព័ន្ធ Qualcomm Snapdragon Cockpit Platform និង 3D engine graphic ដែលអាចប្រើបានជាមួយប្រព័ន្ធ Android Automotive OS, Apple Carplay, និង Google Services ដូចជា Google Map, Google Assistance ជាដើម ជាមួយអ៊ីនធឺណេតកម្រិត 5G ក្នុងនោះម្ចាស់ឡានក៏អាចប្រើទូរសព្ទដៃ សម្រាប់បើកសោ/ចាក់សោ ឬភ្ជាប់មុខងារផ្សេងៗទៀត ទៅនឹងរថយន្ដផងដែរ។
EX90 ២០២៤ បំពាក់ថ្មថាមពល ១១១kWh អាចឲ្យរថយន្ដរត់បានចម្ងាយ ៤៨២ គម រាល់ពេលសាកពេញម្ដង សាកនឹងឆ្នាំងសាក DC ថាមពល ២៥០kW អាចឲ្យវាបំពេញថ្មបាន ៨០% ប្រើពេលកន្លះម៉ោង។ វារត់ជាមួយប៉ុង ២ AWD និងប្រើម៉ូទ័រអគ្គិសនី ២ ខាងមុខថាមពល ១៨០kW និងខាងក្រោយ ២០០kW ដែលសរុបទាំងអស់អាចឲ្យវាបង្កើតកម្លាំងបាន ៥១៧ សេះ។ ក្នុងនោះ Volvo ក៏បានឲ្យដឹងថា នឹងនាំជូន មួយប្រភេទទៀតដែលមានកម្លាំង ៤០៨សេះផងដែរ។
តាមការចុះផ្សាយពី CNET បានឲ្យដឹងថា Volvo EX90 ២០២៤ នឹងធ្លាក់មកក្នុងទីផ្សារសហរដ្ឋអាមេរិកមុនគេ នៅកំឡុងត្រីមាសទី ៣ នៃឆ្នាំ ២០២៣ ខាងមុខនេះ ដោយអតិថិជនអាចចាប់កម្មង់បាន ពេលពេលឥឡូវនេះទៅ ក្នុងវេបសាយផ្លូវការ Volvo ជាមួយតម្លៃមួយគ្រឿងចាប់ពី ៨០០០០ ដុល្លារទៅ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី