Volvo អគ្គិសនី ២ ម៉ូដែល សេរី ២០២៤ រាង​សង្ហារ ជិះបានឆ្ងាយជាងមុន គ្រោងចេញចុងឆ្នាំនេះ

អ្នកទស្សនា
163
0/ AKlasseAuto Promotion
photo_2023-05-08_11-32-00.jpg

ក្រុមហ៊ុនរថយន្ដស៊ុយអែត Volvo ថ្មីៗនេះ​ បានប្រកាស បញ្ចេញរថយន្ដអគ្គិសនីសេរី ២០២៤ របស់ខ្លួន ចំនួន ២ ម៉ូដែល ដែលទើបកែប្រែសមត្ថភាពឲ្យល្អជាងមុនថ្មីថ្មផង គ្រោងមកប្រជែងទីផ្សារឡានអគ្គិសនីនឹងក្រុមហ៊ុនធំៗបច្ចុប្បន្ននៅ ឆមាសទី ២​ ឆ្នាំ ២០២៣ នេះ។ 

<i>2024 Volvo C40 Recharge</i>
2024 Volvo C40 Recharge
<i>2024 Volvo C40 Recharge</i>
2024 Volvo C40 Recharge

រថយន្ដអគ្គិសនីទាំងពីរម៉ូដែលនេះមានដូចជា Volvo C40 Recharge និង Volvo XC40 Recharge ឆ្នាំ ២០២៤ ដែលជាប្រភេទឡាន SUV ជាមួយនឹងការកែសម្រួលសមត្ថភាព ប្រសើរជាងមុន ដូចជាមានបំពាក់ម៉ូទ័រអគ្គិសនីជំនាន់ថ្មី មានជម្រើស ២ ប៉ុង១ ថ្មថាមពល ៨២ kWh ផលិតកម្លាំង ២៤៨ សេះ​ សាកម្ដងរត់បាន ៤៧១ គម សម្រាប់ Volvo XC40 Recharge និង ៤៧៧ គម សម្រាប់ Volvo C40 Recharge ក្នុងនេះវាអាចសាកថ្មចូលបានលឿន ពី ១០% ទៅ ៨០% ប្រើពេល ២៨ នាទី ។

photo_2023-05-08_11-35-39.jpg

សម្រាប់ជម្រើសប៉ុង ២ AWD ប្រើម៉ូទ័រអគ្គិសនី ២ មានថ្មថាមពល ៧៨ kWh និងសាកពេញម្ដងបើកបាន ៤០៨ គម សម្រាប់ XC40 Recharge និង ៤១៣ គម សម្រាប់ C40 Recharge ។ 

<i>2024 Volvo XC40 Recharge</i>
2024 Volvo XC40 Recharge
<i>2024 Volvo XC40 Recharge</i>
2024 Volvo XC40 Recharge

Volvo បានឲ្យដឹងដែរថា ខ្លួននឹងបន្ដការផលិតរថយន្ដអគ្គិសនីនេះ រហូតសម្រេចផែនការផលិតឡានអគ្គិសនីសុទ្ធ សម្រាប់ឆ្នាំ ២០៣០ ហើយ ម៉ូដែលទាំងពីរ​នេះ នឹងចេញដំបូងក្នុងទីផ្សារអាមេរិក នៅឆមាសទី ២ ឆ្នាំ ២០២៣ នេះ ដែលក្រុមហ៊ុន ក៏គ្រោងនឹងណែនាំ EX90 សេរីថ្មី មកកាន់ទីផ្សារផងដែរ រីឯតម្លៃវិញគឺចាប់ផ្ដើមពី ៥០ ០០០ ដុល្លារឡើងទៅ។ 

ប្រភព៖ Volvo 

អត្ថបទ៖ Andra 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More