ក្រុមហ៊ុនឡានស៊ុយអែតល្បីឈ្មោះ Volvo ប្រកាសថាក្រុមហ៊ុននឹងមិនបន្ដផលិតឡានដើរដោយចំហេះប្រេងឥទ្ធនៈ ដូចជាសាំង និងម៉ាស៊ូត ចាប់ពីឆ្នាំ ២០២៤ នេះតទៅ ដោយបង្វែរការផ្ដោតមកផលិតឡានអគ្គិសនីសុទ្ធវិញ។
ដោយសារតម្រូវការរថយន្ដអគ្គិសនីមានការកើនឡើងជាលំដាប់ ស្របពេលក្រុមហ៊ុនផលិតឡានធំៗ ក៏កំពុងរៀបចំយុទ្ធសាស្រ្ដកែប្រែទៅផលិតឡានអគ្គិសនីឲ្យបានច្រើន ជាពិសេសបណ្ដាប្រទេសនៅអឺរ៉ុប ក៏បានដាក់គោលការណ៍ អនុញ្ញាតឲ្យប្រើប្រាស់តែឡាន ZEV (អគ្គិសនី អ៊ីដ្រូសែន..) ត្រឹមឆ្នាំ ២០៣៥ បូកជាមួយផែនការ លុបបំបាត់ការបំពុលបរិយាកាសឆ្នាំ ២០៥០ ផងនោះ ក្រុមហ៊ុន Volvo ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែរ បានចាប់ផ្ដើមរៀបចំផែនការផលិតឡានអគ្គិសនីសុទ្ធ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីចាប់ទីផ្សារឲ្យបានមុនគេផងដែរ។
តាមការចុះផ្សាយពី Reuters បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ រថយន្ដភាគច្រើនដែល Volvo លក់ចេញបាន ជាប្រភេទប្រើប្រាស់ឥទ្ធនៈ តែនៅឆ្នាំ ២០២២ ឡានប្រភេទនេះលក់ចេញបានតែ ៨.៩% នៃទិន្នន័យការលក់សរុបរបស់ខ្លួនតែប៉ុណ្ណោះ រហូតមកដល់ខែសីហា ឆ្នាំ ២០២៣ នេះ ៣៣% នៃការលក់ចេញសរុបជារថយន្ដ Hybrid និងអគ្គិសនី ម្យ៉ាងវិញទៀត ទិន្នន័យការប្រើប្រាស់ឡានឥន្ធនៈនៅអឺរ៉ុប ដែលជាទីផ្សារធំរបស់ Volvo ធ្លាក់ចុះមកនៅត្រឹម ១៤% ប៉ុណ្ណោះនៅខែ កក្កដា ឆ្នាំនេះ ដូច្នេះហើយការបង្វែរទិសដៅផ្ដោតការផលិតឡានអគ្គិសនីនេះជាជំហានល្អមួយសម្រាប់ Volvo។
Volvo បានបញ្ជាក់ថា រថយន្ដប្រើឥទ្ធនៈ សាំង និងម៉ាស៊ូត នឹងនៅបន្ដផលិតនៅកំឡុងពេលប៉ុន្មានខែចុងក្រោយឆ្នាំនេះ ហើយនឹងបញ្ឈប់ការផលិតនៅដើមឆ្នាំ ២០២៤ ក្នុងនោះឡានឥទ្ធនៈទាំងនេះនឹងលក់លាងចេញរហូតដល់ឆ្នាំ ២០៣០ គឺក្រុមហ៊ុនសម្រេចគោលការណ៍ផលិត និងលក់តែឡានអគ្គិសនីសុទ្ធតែម្ដង។
គួរបញ្ជាក់ផងដែរ ដោយសារតែភាគហ៊ុនភាគច្រើននៃ Volvo ជាចំណែករបស់ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះចិន Geely ហេតុនេះហើយ ក្រៅពីពង្រាយទីផ្សារនៅអឺរ៉ុប ក្រុមហ៊ុនក៏នឹងពង្រីកទីផ្សារបន្ថែមទៀតមកកាន់តំបន់ផ្សេងៗ ដែលមានតម្រូវការឡានអគ្គិសនីកំពុងកើនឡើងដូចជា អាស៊ី ផងដែរ។
ប្រភព៖ Reuters
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី