ក្រោយពីពន្យារពេលចេញលក់ជាផ្លូវការរាប់ឆ្នាំ ឥឡូវនេះ Tesla Cybertruck មានគូប្រជែងហើយ ក្រលេកមួយភ្នែកអាចស្រដៀងគ្នា តែជាម៉ូដែលពីរផ្សេងគ្នា ពីក្រុមហ៊ុនផ្សេងគ្នា ជាពិសេសមានចេញជា prototype រួចរាល់ហើយទៀតផង។
តាមការចុះផ្សាយពី Carscoops កាលពីពេលថ្មីៗនេះបានឲ្យដឹងថា រថយន្ដអគ្គិសនីម៉ូដែលថ្មី ដែលក្រលេកមួយភ្នែកស្រដៀងនឹង Cybertruck របស់ Tesla នេះ ឈ្មោះថា RoboTruck 1T ជាផលិតផលពីក្រុមហ៊ុនយានយន្ដថ្មី Aitekx ដើមកំណើតពីក្រុមហ៊ុនបច្ចេកវិទ្យា (innovative AI e-mobility company) ដែលផ្ដោតសំខាន់លើការអភិវឌ្ឍបច្ចេកវិទ្យាយានយន្ដ មនុស្សយន្ដ និងប្រើប្រាស់ថាមពលបរិសុទ្ធ (Clean Energy- សំដៅគ្រឿងយន្ដដើរដោយថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា អគ្គិសនី អីដ្រូសែនជាដើម)។
RoboTruck 1T នេះ គឺជា prototype ដំបូងរបស់ Aitekx ដែលយកមកបង្ហាញក្នុងកម្មវិធីពិព័រណ៌យានយន្ដ LA Auto Show កាលពីពេលថ្មីៗនេះ ដោយវាមានការរចនារូបរាងខាងក្រៅស្រដៀងនឹង Cybertruck ជារថយន្ដអគ្គិសនី pick up បណ្ដោយ ៤.៧៧ម ជាមួយទ្រុងដឹកខាងក្រោយប្រវែង ១.៨៥ម ដែលអាចឲ្យវាដឹករបស់ដែលមានប្រវែងពី ២.៨ម ទៅ ៣.៥ម ក្នុងនោះក្រុមហ៊ុនក៏មាន modified version ដែលដំឡើងប្រវែងតួខ្លួនវាដល់ ៥ម ផងដែរ។
តាមការឲ្យដឹងបន្ថែមទៀតថា 1T មានសមត្ថភាពអាចរត់បានចម្ងាយ ៨៨៥ គម រាល់ពេលសាកពេញម្ដង និងជាន់ស្ទុះពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៣.៥វិ ជាមួយនឹងល្បឿនអតិបរមាដល់ទៅ ២៦៥គម/ម៉ និងប្រើប៉ុងពីរ AWD ប្រភេទ HyperAIX Sport Signature AWD ដែលធ្វើឡើងសម្រាប់ 1T ផ្ទាល់តែម្ដង។
សម្រាប់ថ្ងៃចេញមកលើទីផ្សារជាផ្លូវការ Aitekx មិនទាន់បានឲ្យដឹងនៅឡើយទេ តែបញ្ជីទទួលកក់គឺចាប់បើកហើយ ជាមួយតម្លៃផ្ដើមពី ៤៥០០០ ទៅ ៩៩០០០ ដុល្លារ ដែលមានភ្ជាប់ជាមួយ option ទ្វារស្លាបឥន្ទ្រី (បើកចំហៀងឡើងលើ), កញ្ចប់សេវា off-road, គម្របទ្រុងក្រោយប្រើអេឡិចត្រូនិច និង ជម្រើសកៅអី ៤ និង៦ ផងដែរ។
គួរបញ្ចាក់ផងដែរថា បន្ទាប់ពីម៉ូដែលនេះ Aitekx ក៏មានគម្រោងផលិតជា 1V អគ្គិសនី SUV កៅអី ២ និង ៣ជួរផងដែរនៅថ្ងៃខាងមុខ ចាប់ចេញពីទីផ្សារសហរដ្ឋអាមេរិកទៅ ជាមួយនឹងការរំពឹងថានឹងមានទិន្នផលល្អ ស្របតាមតម្រូវការរថយន្ដអគ្គិសនីទាំង pick up និង SUV នាពេលបច្ចុប្បន្ន។
ប្រភព៖ Carscoops
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?