ថ្មីៗនេះក្រុមហ៊ុនផលិតថ្មយានយន្ដអគ្គិសនី (ជាពិសេសរថយន្ដ) ធំ និងល្បីឈ្មោះរបស់ចិន CATL បានប្រកាសថា ខ្លួនកំពុងតែស្ថិតក្នុងការ អភិវឌ្ឍថ្ម បច្ចេកវិទ្យាថ្មី ដែលខ្លាំងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់លើយន្ដហោះ។
CATL បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើតេស្ដសាកល្បងជោគជ័យរួចម្ដងមកហើយលើការប្រើប្រាស់ ថ្មដែលអាចអូសយន្ដហោះបាន ដោយប្រើប្រាស់ថ្មប្រភេទ “Condensed Battery” ដែលមាន Ultra high density អាចអូសយន្ដហោះ 4 ton plane បាន និងត្រៀមធ្វើតេស្ដមួយទៀតលើយន្ដហោះ 8 ton plane ជាមួយនឹងការរំពឹងទុកថា អាចហោះបានចម្ងាយដល់ ២០០០ ទៅ ៣០០០ គម នៅនៅ ៣ ទៅ ៤ ឆ្នាំទៀត (២០២៧ - ២០២៨)។
តាម New Atlas បានឲ្យដឹងថា CATL បានប្រកាសចេញថ្មថាមពលខ្លាំង “Condensed Battery” នេះ កាលពីខែ មេសា ឆ្នាំ ២០២៣ ដែលមាន energy density ខ្ពស់ 500 Wh/kg (វ៉ាត់ម៉ោង ក្នុងមួយគីឡូក្រាម) ពីរដង នៃថ្មប្រភេទធម្មតាដែលមានបច្ចុប្បន្ន ដូចជា ថ្មអាស៊ីត (acid car battery) មានដល់ 50 Wh/kg ខណៈ ថ្មលីចូមអ៊ីយ៉ុង (lithuim ion EV battery) ដែលនិយមប្រើលើរថយន្ដអគ្គិសនីបច្ចុប្បន្នដូចជា Tesla Model 3 មាន 265 Wh/kg។
CATL បានឲ្យដឹងដែរថា ថ្ម “Condensed Battery” នេះគឺ ធ្វើឡើងជាពិសេសសម្រាប់ការប្រើប្រាស់លើ យន្ដហោះតែម្ដង ដោយត្រឹម ៣ ខែបន្ទាប់ពីការបង្ហាញមុខរបស់វា CATL បើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ សហការជាមួយក្រុមហ៊ុនអាកាសចរចិន Commercial Aircraft Corperation in China (COMAC) ដើម្បីធ្វើតេស្ដ និងអភិវឌ្ឍការប្រើប្រាស់ថ្មនេះ។
សូមជម្រាបជូនថា CATL មិនមែនតែជាក្រុមហ៊ុនថ្មល្បីនៅចិនប៉ុណ្ណោះទេ តែកំពុងស្ថិតនៅជាអ្នកផ្គត់ផ្គង់ថ្មធំជាងគេលើពិភពលោក ជាមួយនឹងហ៊ុនដល់ ៣៧% លើទីផ្សារថ្មទាំងមូល ដែលផ្គត់ផ្គង់សូម្បីតែក្រុមហ៊ុន Ford និង Tesla ផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ New Atlas
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!