ថ្មីៗនេះ Wuling ក្រុមហ៊ុនចូលទុនសហការគ្នារវាង SAIC-GM-Wuling បានប្រកាសនឹងចេញរថយន្ដអគ្គិសនីប្រភេទ SUV ពេញតួ តែម្ដងសម្រាប់ម៉ូដែលឆ្នាំថ្មីរបស់ខ្លួន ក្នុងឆន្ទៈប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្ដអគ្គិសនីធំៗ ដែលកំពុងតែក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីដូចជា BYD និង Tesla។
តាមការឲ្យដឹងពី Car News China ថា រថយន្ដអគ្គិសនី SUV ថ្មីពី Wuling នេះ នឹងត្រូវបានឲ្យឈ្មោះថា Starlight S ជាម៉ូដែល SUV អគ្គិសនីទី២ ហើយនៅក្រោម Wuling Silver Lebel ដោយ Starlight ទី១ ជាប្រភេទ Sedan ដែល Wuling បាននាំយកទៅបង្ហាញក្នុងកម្មវិធីតាំងបង្ហាញរថយន្ដឆ្នាំ ២០២៤ នៅប៉េកាំង កាលពីខែមេសា កន្លងទៅថ្មីៗនេះ ជាមួយតម្លៃចាប់ពី ១៣៨០០ ដុល្លារឡើងទៅ ក្នុងទីផ្សារចិន ដែលគ្រាន់តែដល់ចុងខែ (មេសាដដែល) Wuling Starlight អគ្គិសនី sedan នេះលក់ដាច់រហូតទៅដល់ ៣២០០០ គ្រឿង។
តាមការឲ្យដឹងពី China MIIT ថា សម្រាប់ Starlight S នេះគឺជាប្រភេទ compact SUV បណ្ដោយ ៤.៧៤ម ទទឹង ១.៨៩ និងកម្ពស់ ១.៦៩ម ដែលក្រុមហ៊ុនមិនទាន់បញ្ជាក់ពី spec និងសមត្ថភាពរបស់វានៅឡើយទេ តែវាអាចប្រហាក់ប្រហែលទៅនឹង Starlight sedan EV មុនដែរ ដែលរត់បាន ៥១០គម ជាមួយកម្លាំង ២០១សេះ និងប្រើប្រាស់ថ្មប្រភេទ LFP។
ក្នុងនោះដែរសម្រាប់តម្លៃរបស់វាវិញ គេព្យាករណ៍ថាអាចនឹងលើសពី Starlight sedan តិចតួច ឬប្រហាក់ប្រហែលនឹងរថយន្ដ អគ្គិសនីម៉ូដែលតម្លៃទាបមួយរបស់ BYD, BYD Song Plus ដែលចាប់ផ្ដើមពី ២៥ ៣០០ ដុល្លារ និង Tesla RWD Model Y ដែលមានតម្លៃចាប់ពី ៣៥ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
អត្ថបទ៖ Andra
ប្រភព៖ Car News China
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ