បន្ទាប់ពីបានប្រកាសថានឹងប្រឡូកក្នុងវិស័យយានយន្ដ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរសព្ឌល្បីឈ្មោះ របស់ចិន Xiaomi បានសម្រេចបង្ហាញមុខរថយន្ដអគ្គិសនីម៉ូដែលទី ១ របស់ខ្លួនហើយដែលគ្រោងនឹងចេញលើទីផ្សារនៅរង្វង់ឆមាសទី ២ ឆ្នាំនេះ។
តាមការចុះផ្សាយពី CNET បានឲ្យដឹងថា រថយន្ដអគ្គិសនីម៉ូដែលដំបូងរបស់ក្រុមហ៊ុនផលិតទូរសព្ទដៃទំនើបចិន Xiaomi នេះមានឈ្មោះថា Xiaomi SU7 ដែលក្រុមហ៊ុនទើបតែយកមកបង្ហាញមុខជាផ្លូវការនៅក្នុងកម្មវិធីពិព័រណ៌ បច្ចេកវិទ្យា Mobile Wolrd Congress ក្នុងក្រុង Barcelona កាលពីពេលថ្មីៗនេះ។
បើយោងទៅតាមរូបភាពបានបង្ហាញថា រថយន្ដអគ្គិសនី SU7 នេះ ត្រូវបានរចនារូបរាងជាលក្ខណៈ sleek និង sporty ដែលក្រឡេកមួយភ្នែកស្រដៀងទៅនឹង Porsche Taycan និងជាប្រភេទ Performance Sedan ដែល Xaiomi អះអាងថាអាចជាន់ល្បឿនពី ០ ទៅ ១០០គម/ម៉ ប្រើពេល ២.៧៨ វិនាទី។ ក្នុងនោះ ក្រុមហ៊ុនក៏បានឲ្យដឹងដែរថា វាត្រូវបានបំពាក់ថ្មដែលមានថាមពល ១០១kWh ដែលអាចឲ្យវាធ្វើដំណើរបានចម្ងាយ ដល់ទៅ ៨០០គម រាល់ពេលសាកពេញម្ដង ជាមួយនឹងសមត្ថភាពសាកថាមពលល្បឿនលឿន ដោយចំណាយពេល ១៥ នាទី វាអាចសាកចូលថាមពលល្មមឲ្យរថយន្ដអាចរត់បាន ៥១០ គម។
លើសពីនេះទៅទៀត Xiaomi ក៏មានគម្រោងនឹងបង្កើនសមត្ថភាពរថយន្ដអគ្គិសនីរបស់ខ្លួនឲ្យរត់បានចម្ងាយលើស ១០០០គម ផងដែរ ដោយបំពាក់ថ្មថាមពល ១៥០kWh សម្រាប់រថយន្ដអគ្គិសនីម៉ូដែលក្រោយរបស់ខ្លួន។
ដោយសារតែ Xiaomi ជាក្រុមហ៊ុនឯកទេសខាងបច្ចេកវិទ្យាស្រាប់ SU7 ត្រូវបំពាក់ប្រព័ន្ធបញ្ជាបច្ចេកវិទ្យាខ្ពស់ក្នុងរថយន្ដ HyperOS Operating System ដែល Xiaomi ទើបតែចេញថ្មីៗ ដោយអ្នកប្រើប្រាស់អាចភ្ជាប់ ប្រព័ន្ឌបញ្ជា ក្នុងរថយន្ដទៅទូរសព្ទដៃ និងគ្រឿងអេឡិចត្រូនិចក្នុងផ្ទះ បានផងដែរ។
ក្នុងនោះ Xiaomi មិនទាន់បានឲ្យដឹងពីតម្លៃផ្លូវការរបស់វានៅឡើយទេគ្រាន់តែបានឲ្យដឹងថា SU7 នេះ នឹងមានវត្តមាននៅលើទីផ្សារនៅក្នុងរង្វង់ឆមាសទី ២ ឆ្នាំ ២០២៤ នេះ ដែលនឹងលក់ទៅផ្ដោតដំបូងទៅលើអតិថិជនដែលជាអ្នក គាំទ្រផលិតផលរបស់ Xiaomi កន្លងមកទាំង ២០ លានអ្នក។
Xiaomi ក៏បានបន្ថែមទៀតថា ក្រៅពីទីផ្សារចិន ខ្លួនក៏មានបំណងចង់នាំចេញរថយន្ដអគ្គិសនីនេះ ទៅកាន់ទីផ្សារអន្ដរជាតិផងដែរ ជាពិសេស ប្រកួតប្រជែងជាមួយដៃគូចាស់គឺក្រុមហ៊ុន Apple ដែលបច្ចុប្បន្នកំពុងដុតដៃដុតជើងរៀបចំបង្កើតឡានអគ្គិសនីជាមួយនឹងដំណឹងមកថានិងបង្ហាញមុខក្នុងរង្វង់ឆ្នាំ ២០២៥ នេះ។
អត្ថបទ៖ Andra
ប្រភព៖ CNET
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024