ក្រោយ Tesla ទម្លាក់ថ្លៃ Model 3 និង Model Y ក្នុងទីផ្សារចិន ជាង ៧០០០ ដុល្លារ កាលពីខែមុន បូករួមនឹង Toyota ទម្លាក់តម្លៃ bZ4X អគ្កិសនីរបស់ខ្លួន ប្រមាណ ៤៣០០ ដុល្លារ ដើម្បីដេញទីផ្សារនៅចិន ក្ដៅៗ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី ល្បីឈ្មោះរបស់ចិនផ្ទាល់ Xpeng មិននៅរង់ចាំយូរ ក៏បានលែងយុទ្ធសាស្រ្ដបញ្ចុះតម្លៃដូចគ្នា ដោយឡានមួយគ្រឿងប្រកាស Discount កន្លះមុឺនដុល្លារ។
តាមការចុះផ្សាយពី electrek ថា ក្នុងរយៈពេលប៉ុន្មានខែ ថ្មិៗកន្លងមកនេះ ទីផ្សាររថយន្ដអគ្គិសនី នៅប្រទេសចិន កំពុងស្ថិតក្នុង ការប្រកួតប្រជែងខ្លាំង ដែលក្រុមហ៊ុនល្បីៗ ដូចជា Tesla, Toyota, និងក្រុមហ៊ុនចិន ផ្ទាល់ដូចជា BYD, Nio, Geely ជាដើម កំពុងស្វះស្វែង រិះរកវិធីលក់ឡានរបស់ខ្លួនឲ្យបានច្រើន និងនៅតែចំណេញច្រើន តាមតែអាចធ្វើទៅបាន មានទាំងយុទ្ធសាស្រ្ដកាត់បន្ថយការចំណាយលើវត្ថុធាតុដើម ការរចនារូបរាងសាមញ្ញមិនត្រូវការចំណាយគ្រឿងច្រើន ជាដើម។
តែយុទ្ធសាស្រ្ដដែលកំពុងពេញនិយម គឺបញ្ចុះតម្លៃ ដេញគ្នា ហើយ ក្រោយ Tesla និង Toyota ប្រកាសចុះថ្លៃ ក្រុមហ៊ុន Xpeng ក៏បានប្រកាសចុះតម្លៃរថយន្ដអគ្គិសនីរបស់ខ្លួនចាប់ពី ១៣% ឬ ៥៣០០ ដុល្លារ ឡើងទៅ ក្នុងមួយគ្រឿង ជាពិសេសសម្រាប់ម៉ូដែលពេញនិយមរបស់ខ្លួន ដូចជា Xpeng P7 sedan EV នៅសល់ខ្ទង់ ៣១០០០ ដុល្លារ P5 sedan នៅខ្ទង់ ២៣ ១៨០ ដុល្លារ និង G3i SUV នៅតម្លៃខ្ទង់ ២២០០០ ដុល្លារ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន បានបន្ថែមថា ការបញ្ជុះតម្លៃនេះ គឺមិនមែនធ្វើឡើងសម្រាប់តែ ការប្រកួតប្រជែងទីផ្សារនោះទេ តែ Xpeng មានបំណង ផ្ដល់ជូននូវរថយន្ដអគ្គិសនីដែលមានតម្លៃសមល្មមដែល អតិជនមកពីគ្រប់ទីកន្លែង អាចមានលទ្ធភាពទិញប្រើប្រាស់បានគ្រប់ៗគ្នា ព្រមទាំងដើម្បីតាមដាន លើបទពិសោធន៍ប្រើប្រាស់ សម្រាប់យកមកអភិវឌ្ឍរថយន្ដអគ្គិសនីម៉ូដែលក្រោយៗទៀត របស់ខ្លួន ឲ្យប្រសើរជាងមុនផងដែរ។
ប្រភព៖ Electrek
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី