ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ប្រវែង ១៣៥ គម នឹងបើកការដ្ឋានថ្ងៃ ០៧ មិថុនា នេះ ជាមួយទឹកប្រាក់វិនិយោគ ១.៣៥ ពាន់លានដុល្លារ

អ្នកទស្សនា
90
0/ AKlasseAuto Promotion
the heck ha.jpg

កាលពីថ្ងៃទី ១៨ ខែ ឧសភា កន្លងទៅថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) បានសម្រេចការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership: PPP)​ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅ បាវិត ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ៧ មិថុនា ២០២៣ នេះ ខណៈផ្លូវល្បឿនលឿនខ្សែទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅបំណាច់ខែ ឧសភា និងចុះ MoU ក្នុងពេលឆាប់ៗ។ 

347561309_146698838382816_3554700392468787353_n.jpg

នៅក្នុងកិច្ចសន្យានេះត្រូវបានចែកចេញជាពីរផ្នែក ទី១ ចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង ទី២ ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធដែលមានចែងលម្អិត​ អំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ 

Untitled-1.jpg

សូមជម្រាបថា ក្រោមកិច្ចសន្យា PPP ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នេះ មានប្រវែង ១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារ និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer:BOT) ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ ដោយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល ៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

photo_2023-05-23_10-19-12.jpg

រីឯហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដែលនឹងសម្រេចរួចរាល់មុន ឬដំណាលគ្នានឹងផ្លូវល្បឿនលឿន នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាមផងដែរ។ 

photo_2023-05-23_10-19-27.jpg

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន

អត្ថបទ៖ Andra 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More