ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
Ferrari ត្រូវបានគេស្គាល់ថាជាប្រេនរថយន្ដល្បីឈ្មោះមួយរបស់អ៊ីតាលី ដែលប្រណិតទាំងរូបរាង បច្ចេកវិទ្យា ជាពិសេសគឺមានតម្លៃថ្លៃ បើតាមការចុះផ្សាយពីសារព័ត៌មាន CarScoops កាលពីពេលថ្មីៗបានឲ្យដឹងថារថយន្ដ Ferrari ថ្មីស្រឡាងមួយគ្រឿងម៉ូដែល SF90 Stradale ២០២២ ដែលម្ចាស់មិនទាន់បានទាំងជិះយូរប៉ុន្មានផង ស្រាប់តែត្រូវជួបឧបត្តិហេតុបុកខ្ទេចក្បាល ហើយលក់ចេញក្នុងតម្លៃ ១លានដុល្លារជាង។

រថយន្ដ Ferrari SF90 Stradale នេះត្រូវបានគេដាក់លក់នៅលើវេបសាយលក់ទិញឡាន IAAI បន្ទាប់ពីជួបឧបទ្ទវហេតុបុកខ្ទេចក្បាលហើយ ក្នុងតម្លៃ ១.០៣៤ លានដុល្លារអាមេរិក រង់ចាំការដេញថ្លៃពីអ្នកទិញ។

នៅក្នុងរបាយការណ៍បានបង្ហាញថា Ferrari SF90 Stradale 2022 នេះជាប្រភេទរថយន្ដស្ព័រកូនកាត់ Hybrid ទើបតែបើកបានចម្ងាយ ១៨០ ម៉ាលយ៍ ឬ ២៩០គីឡូម៉ែត្រប៉ុណ្ណោះ គិតមកត្រឹមពេលជួបឧបត្តិហេតុនេះ តែគេមិនបានបញ្ជាក់ថា ដំណើរដើមទងនៃការបុកប៉ះយ៉ាងណានោះទេ គ្រាន់តែវារងការខូចខាតខ្លាំងនៅផ្នែកខាងមុខ ដូចជា បាត់ចង្កៀងមុខមួយគ្រាប់ ហើយក្បាលឡានត្រូវបានបំផ្លាញ ដែលរាលដាលប៉ះពាល់ដល់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រពន្ធ័អគ្គិសនីតង់ស្យុងខ្ពស់ រីឯកញ្ចក់មុខ និងកញ្ចក់ចំហៀង ក៏ត្រូវបានបែកខ្ទេច និងរបើកចេញ ហើយរាលដាលទៅខូចខាតផ្នែកកន្ទុយខាងក្រោយមួយចំហៀងផងដែរ។ ក្នុងនោះ គេបានបន្ថែមថា រថយន្ដនេះក៏បានភ្ជាប់មកជាមួយនឹង option ពិសេសរបស់ Ferrari ឈ្មោះថា Assetto Fiorano package ផងដែរ។


គួរបញ្ជាក់ថា តម្លៃលក់ចេញ ១.០៣៤ លានដុល្លារ នេះគឺជាតម្លៃដែលមិនទាន់បានដេញថ្លៃនៅឡើយទេ ប៉ុន្ដែដោយសារតែវាជាឡានថ្មី គ្រាន់តែខូចដោយសារបុកប៉ះ ដូចនេះវាអាចនឹងមានការចាប់អារម្មណ៍ច្រើនពីអ្នកទិញ ដែលចង់បានវាយកទៅកាប់សាច់ ដូចជាពុះយកម៉ាស៊ីន Original ៤.០ លីត្រ Twin turbocharged V8 និងគ្រឿងបរិក្ខារប្រណិតនៅក្នុងឡានដែលនៅស្អាតប្រើការបានផងដែរ។

អត្ថបទ៖ Andra…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី