ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ថ្មីៗនេះ ក្រុមហ៊ុនផលិតតាក់ស៊ីលើអាកាសរបស់ចិន AutoFlight បានសម្រេចការផលិតគម្រូកូនយន្ដហោះដំបូង របស់ខ្លួន ឈ្មោះថា Prosperity I និងត្រៀមឆ្លងកាត់ការប្រឡងយកវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាព ពី ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អ៊ឺរ៉ុប European Aviation Safety Agency ឬហៅកាត់ថា (EASA) ក្នុងឆ្នាំ ២០២៥ មុននឹងបង្ហាញមុខផ្លូវការលើទីផ្សារអ៊ឺរ៉ុប។

Prosperity I គឺជាកូនយន្តហោះតាក់ស៊ីអគ្គិសនី ប្រើប្រាស់ប្រព័ន្ធឡើងចុះត្រង់ VTOL (vertical take-off and landing) និយាយឲ្យងាយស្ដាប់គឺឡើងចុះដូចឧត្ធម្ភាគចក្រធម្មតា។ វាបានសម្រេចការហោះហើរសាកល្បងជោគជ័យជាង ១០ ០០០ ដង មកហើយ ដោយប្រើប្រាស់ប្រព័ន្ធ បើកបរស្វ័យប្រវត្តិ (unmanned aerial vehicles (UAVs) ក្នុងលក្ខខណ្ឌអាកាសធាតុជាច្រើនប្រភេទ។
ហើយពេលនេះ Prosperity I កំពុងរង់ចាំការធ្វើតេស្ដផ្ដាច់ព្រាត់ដើម្បីយកលិខិតទទួលស្គាល់សុវត្ថិភាព ពី ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អ៊ឺរ៉ុប នៅមជ្ឈមណ្ឌលធ្វើតេស្ដសាកល្បងអាកាសយាន R&D and certification center Augsburg ប្រទេស អាល្លឺម៉ង់។

ថ្វីត្បិតតែ AutoFlight មិនទាន់បានប្រាប់ពីព័ត៌មានលម្អិតទាក់ទងនឹងសមត្ថភាព និងដំណើរការរបស់ Prosperity I នៅឡើយ ប៉ុន្ដែបានបង្ហើបឲ្យដឹងថា កូនឧត្ធម្ភាគចក្រនេះ អាចហោះហើរបានចម្ងាយ ២៥០ គីឡូម៉ែត្រ រាល់ពេលសាកពេញម្ដងៗ និងអាចផ្ទុកមនុស្សបាន ៤នាក់រាប់ទាំងអ្នកបើកបរ។
AutoFlight បានបន្ថែមទៀតថា ខ្លួននឹងនាំយក Prosperity I នេះចូលទីផ្សារអ៊ឺរ៉ុបមុនគេ ក្រោយពេលសម្រេចលទ្ធផលតេស្ដក្នុងឆ្នាំ ២០២៥ ហើយ។
អត្ថបទដោយ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី