ថ្មីៗនេះ និស្សិតមួយក្រុមមកពីសកលវិទ្យាល័យ Technical University of Munich (TUM) ក្នុងប្រទេសអាល្លឺម៉ង់ បានបំបែកកំណត់ត្រាពិភពលោក ដោយការផលិតរថយន្ដអគ្គិសនីដែលសាកមួយពេញ អាចធ្វើដំណើរបានលើស ២៥០០គម។
រថយន្ដអគ្គិសនីនេះមានឈ្មោះថា Muc022 ផ្គុំនឹងផលិតឡើងដោយក្រុមនិស្សិតដែលបានដាក់ឈ្មោះខ្លួនឯងថា TUfast Eco និងត្រូវបានរចនារូបរាងបែប aerodynamic ពិសេស (រាងដូចដំណក់ទឹក) កៅអី ១ បំពាក់ជាមួយថ្មអគ្គិសនី ថាមពល ១៥.៥ kWh និងមិនត្រូវបានបន្ថែមដោយថាមពលសូឡាសម្រាប់សាកតាមផ្លូវនោះទេ ពោលគឺ សាកតែមួយពេញប៉ុណ្ណោះ វាសម្រេចការធ្វើដំណើរចម្ងាយដល់ទៅ ២៥៧៣.៧៩ គម ចំណាយពេល ៤ ថ្ងៃ នៅក្នុងកម្មវិធី IAA Muich Mobility Show ដែលបំបែកកំណត់ត្រាចាស់ Greatest Distance by Electric Vehicle, Single Charge (non-solar) កាលពីឆ្នាំ ២០១៧ កន្លងទៅ ពីរថយន្ដអគ្គិសនី The Phoenix របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក IT Asset Partners (ITAP) ដែលធ្វើដំណើរបានចម្ងាយ ១៦០៨.៥៤ គម ក្នុងថាមលមួយពេញ។
សូមជម្រាបជូនថា ចម្ងាយធ្វើដំណើរដែល Muc022 របស់ TUfast Eco ធ្វើបាននេះ គឺលើសច្រើនដង ធៀបទៅនឹងចម្ងាយដែលធ្លាប់កំណត់បានពីឡានអគ្គិសនីដែលផលិតលក់នៅលើទីផ្សារធម្មតារបស់ក្រុមហ៊ុនល្បីៗ ជាក់ស្ដែង ឡានអគ្គិសនីបច្ចុប្បន្នដែលឈរលើចំណាត់ថ្នាក់លេខ ១ ខាងរត់បានឆ្ងាយគឺ Lucid Air 2023 ជាមួយចម្ងាយ ៨៣០ គម និងលេខ ២ គឺ Tesla Model S ចម្ងាយ ៦៥១ គម នេះបើតាមការឲ្យដឹងពី Car and Drivers ក្នុងនោះដែរ ថ្មីៗនេះក្រុមហ៊ុនឡានអគ្គិសនីចិន Geely ក៏ទើបតែបានបង្ហាញរថយន្ដអគ្គិសនីថ្មីរបស់ខ្លួនដែលមានសមត្ថភាពបើកបាន ១០០០ គម ជាមួយថាមពលមួយពេញផងដែរ។
តាមការឲ្យដឹងពី New Atlas ថា បន្ទាប់ពីបំបែកកំណត់ត្រាហើយ ក្រុម TUfast Eco កំពុងតែរៀបចំដំឡើង version ទី ២ របស់ Muc022 ទៅ Muc023 សម្រាប់កម្មវិធី Shell Eco Marathon ក្នុងពេលឆាប់ៗនេះ ដែលដូចជាការរៀបចំខ្លួនសម្រាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគទុនផ្សេងៗ ដើម្បីលក់បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួនឲ្យចេញជារូបរាងពិតប្រាកដមួយក្នុងទីផ្សារផងដែរ។
ប្រភព៖ New Atlas
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី