មិនគួរឲ្យជឿ! បើកឡាន ៧២ ឆ្នាំ អត់ប័ណ្ណបើកបរ ទើបត្រូវប៉ូលីសចាប់បាន

អ្នកទស្សនា
631
0/ AKlasseAuto Promotion
2022-02-បើកឡាន_៧២_ឆ្នាំ_អត់បណ្ណបើកបរ.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email: Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Indiser បានឲ្យដឹងថា ថ្មីៗនេះមានបុរសសញ្ជាតិ អង់គ្លេស មួយរូបទើបតែត្រូវបានប៉ូលីសឃាត់ខ្លួន ដោយសារតែគាត់បើកបររថយន្ដដោយគ្មានបណ្ណ័បើកបរ ហើយគ្មានទាំងលិខិតធានារ៉ាប់រង អស់រយៈពេល ៧២ឆ្នាំ។ 

ហេតុការណ៍នេះកើតឡើងនៅក្នុងតំបន់ Nottingham ចក្រភពអង់គ្លេស នៅពេលដែលបុរសវ័យ ៨៤ ឆ្នាំមួយរូប កំពុងតែបើករថយន្ដ Mini cooper ពណ៌ខៀវរបស់ខ្លួន ចេញពីចំណតផ្សារទំនើប ហើយក៏ត្រូវបាន កាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅតាមផ្លូវចាប់បានថាឡានរបស់គាត់គ្មានឯកសារគ្រប់គ្រាន់ ស្របពេលដែល ប៉ូលីសកំពុងតែចុះល្បាតនៅក្បែរនោះផង គាត់ក៏ត្រូវបានឃាត់ខ្លួនតែម្ដង។ គាត់សារភាពថា គាត់បានបើកបររថយន្ដនេះតាំងពីអាយុ ១២ឆ្នាំមកម្លេះ ហើយមិនធ្លាប់ត្រូវប៉ូលីសចាប់បាន ឬធ្លាប់ជាប់ពាក់ពន្ធ័ នឹងគ្រោះថ្នាក់ចរាចណ៍ណាមួយឡើយ។ 

គួររំឭកថា តាមច្បាប់ចរាចរណ៍ចក្រភពអង់គ្លេស អាយុស្របច្បាប់ដែលអាចកាន់ចង្កូតឡានបានគឺ ១៧ឆ្នាំ ហើយបុគ្គលដែលបើកបរគ្មានបណ្ណ័បើកបរ និងគ្មានទាំងលិខិតធានា អាចប្រឈមនឹងការផាកពិន័យកម្រិតធ្ងន់ ក្នុងនោះមានដល់ចាប់ខ្លួន ឬបំបិទសិទ្ធមិនឲ្យបើកបររហូតតែម្ដង តែករណីនេះប៉ូលីសមិនបានបង្ហើបថា លោកតា ត្រូវទទួលពិន័យអ្វីខ្លះនោះទេ ដោយសារតែគាត់ខុសច្រើនប្រការពេក។​

គួរបញ្ជាក់ថា ករណីរបស់លោកតាជើងឯកនេះ ត្រូវភ្លាត់ស្នៀត ដោយសារតែ កាមេរ៉ាសុវត្ថិភាពដែលអាជ្ញាធរ បានបំពាក់តាមផ្លូវ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏គួរគប្បីប្រយត្ន័ប្រយែងភ្ជាប់ឯកសារពាក់ពន្ធ័ ឲ្យបានគ្រប់គ្រាន់តាមខ្លួនពេលបើកបរ ព្រោះកម្ពុជាក៏ទើបតែបានបំពាក់កាមេរ៉ាប្រភេទស្រដៀងគ្នានេះ នៅតាមផ្លូវមួយចំនួនដែរ។ 

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More