ថ្មីៗនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក បានចេញការកោះហៅរថយន្ដសេរីថ្មីរបស់ក្រុមហ៊ុនធំៗដូចជា Toyota,Kia, និង Land Rover សរុបជាង ២៤៧ ០០០ គ្រឿង ឲ្យក្រុមហ៊ុនត្រួតពិនិត្យវិញដោយសារមានបញ្ហា error ប្រព័ន្ធបញ្ជា ក្នុងរថយន្ដ និងក្រៅរថយន្ដ ដែលអាចប៉ះពាល់សុវត្ថិភាពអ្នកធ្វើដំណើរ។
យោងលើទិន្នន័យឲ្យដឹងពី USA Today ស្រង់ពី រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិកថា ក្នុងចំណោមរថយន្ដទាំង ២៤ មុឺនគ្រឿងជាងនេះ រថយន្ដម៉ាក Kia Sportage SUV សេរីឆ្នាំ ២០២៣ ចំនួន ៩៨ ៩៤៤ គ្រឿង ត្រូវប្រមូលមកវិញ ដោយបញ្ហាប្រព័ន្ធហ្រ្វាំងដែលមានលេចជ្រាបប្រេង និងដំណើរការខុសប្រក្រតី នាំឲ្យអត្រានៃការគ្រោះថ្នាក់កើនឡើង ព្រោះហ្វ្រាំងមិនស៊ី ដោយក្រុមហ៊ុននឹងផ្ញើសារជូនដល់ម្ចាស់ឡានដែលមានបញ្ហារង្វង់ថ្ងៃទី ២១ ខែក្រោយ (កក្កដា) នេះ ហើយសម្រាប់ការជួសជុលផ្សេងៗ នឹងមិនត្រូវបានគិតកម្រៃឡើយ។
សម្រាប់ Toyota វិញ គឺទាក់ទងជាមួយបញ្ហាពោងសុវត្ថិភាពខាងមុខ លើរថយន្ដម៉ូដែលពេញនិយមរបស់ខ្លួន Corolla Cross Hybrid SUV ផលិតឆ្នាំ ២០២២ និង ២០២៣ ចំនួនសរុបជាង ៩៦០០០ គ្រឿង ដែលរៀបចំមិនបានត្រូវរបត់ក្បួនខ្នាត ដែលអាចបណ្ដាលឲ្យវាដំណើរការខុសពេល និងស្ថានភាព ធ្វើឲ្យប៉ះពាល់សុវត្ថិភាពអ្នកប្រើប្រាស់។
រីឯ Land Rover វិញ ប្រកាសប្រមូលរថយន្ដម៉ាក Land Rover Range Rover សេរីឆ្នាំ ២០២២-២០២៣ ចំនួន ១៣០០០ គ្រឿង មកពិនិត្យលើបញ្ហា កន្សោមប្រព័ន្ធបំភ្លឺចង្កៀងក្រោយមិនដំណើរការ ដែលបណ្ដាលឲ្យវាមានបញ្ហា ពេលត្រូវការបើកភ្លើងស៊ីញ៉ូ, ភ្លើងហ្រ្វាំងផ្សេងៗ ដែលបង្កគ្រោះថ្នាក់។ ក្នុងនោះ Land Rover Discovery ឆ្នាំ ២០១៧-២០២០ ចំនួន ២៩ ៦០០ ក៏ត្រូវហៅមកវិញដែរ ដើម្បីពិនិត្យមើលបញ្ហាប្រព័ន្ធទ្វារ ដែលអាចបើកស្វ័យប្រវត្តិ ដោយចៃដន្យពេលឡានកំពុងបើកបរ។ ក្រុមហ៊ុននឹងជូនដំណឹងដល់ម្ចាស់រថយន្ដដែលមានបញ្ហា តាម email នៅរង្វង់ថ្ងៃ ២៨ ខែក្រោយ (កក្កដា) នេះ ដោយមិនគិតថ្លៃសេវាកម្មត្រួតពិនិត្យទេ។
ក្រៅពីនេះ ក៏មានក្រុមហ៊ុនផ្សេងៗទៀតក៏បានប្រកាសប្រមូលរថយន្ដមកត្រួតពិនិត្យឡើងវិញផងដែរ ដូចជា រថយន្ដអគ្គិសនី sedan របស់ Mercedes Benz ចំនួន ៨២៨១ គ្រឿង លើបញ្ហា error ប្រព័ន្ធ software, Bentley Bentayga ១០០៨ គ្រឿង លើបញ្ហាកៅអី ជាប់ lock ផងដែរ។
ប្រភព៖ USA Today
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!