ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈការចុះផ្សាយពីសារព័ត៌មាន Business Insider បានឲ្យដឹងថា នៅពេលនេះសហរដ្ឋអាមេរិក កំពុងតែដំណើរការ សាងសង់ផ្លូវអគ្គិសនី ១ខ្សែ ដែលអាចឲ្យឡានអគ្គិសនីសាកអាគុយបានពេលកំពុងបើកបរ។
ផ្លូវអគ្គិសនីនេះមានទីតាំងនៅកណ្ដាលក្រុង ឌីត្រយ រដ្ឋ Michigan សហរដ្ឋអាមេរិក សាងសង់ដោយក្រុមហ៊ុន អ៊ីស្រាអែល ឈ្មោះថា Electreon Wireless ដោយទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិបាល Michigan ជាទឹកប្រាក់ ១.៩លានដុល្លារអាមេរិក លើគម្រោងនេះ និងព្យាករណ៍ថា សម្រេចរួចរាល់អាចប្រើប្រាស់បានក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។
ផ្លូវអគ្គិសនីនេះ អាចអនុញ្ញាតឲ្យរថយន្ដសាកថាមពលអគ្គិសនីបានទាំងពេលកំពុងបើកបរ និងពេលឈប់ស្ងៀម ដោយប្រើប្រាស់ប្រព័ន្ធឈ្មោះថា Inductive Charging (ការសាកដោយប្រព័ន្ធអាំងឌុចទ័រ) ដែលប្រើប្រេកង់ម៉ាញ៉េទិចដើម្បីផ្ទេរថាមពលពីខ្សែដែនដែលកប់ពីក្រោមផ្លូវ ទៅកាន់ឧបករណ៍សាកដែលភ្ជាប់នៅនឹងបាតឡានអគ្គិសនី។
វាអាចប្រើប្រាស់បានចំពោះឡានអគ្គិសនីណាដែលមានបំពាក់ឧបករណ៍នេះ ចំពោះថ្លៃតំឡើងឧបករណ៍ទទួលអេឡិចត្រុងនេះគេសន្និដ្ឋានថា ខ្ទង់ ៣០០០ ទៅ ៤០០០ ដុល្លារ និងអាចចុះទៅដល់ខ្ទង់ ១០០០ ទៅ ១៥០០ ដុល្លារ។
គួរបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមអ្នកស្រាវជ្រាវពីសកលវិទ្យាល័យ Cornell University សហរដ្ឋអាមេរិក កំពុងតែសិក្សាលើគម្រោងប្រើប្រាស់ Electric fields ជំនួសឲ្យការប្រើរលកម៉ាញ៉េទិច សម្រាប់សាកឡានអគ្គិសនីនេះផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី