បន្ទាប់ពីបានប្រកាសថានឹងប្រឡូកក្នុងវិស័យយានយន្ដ និងបានសម្រេចចេញម៉ូដែលឡានអគ្គិសនីដំបូងរបស់ខ្លួន Xiaomi SU7 ថ្មីៗនេះ Xiaomi បានបន្ដបញ្ចេញរថយន្ដអគ្គិសនីខ្នាតតូច ផ្គាប់ចិត្តអតិថិជនដែលស្វែងរកឡានអគ្គិសនីដែលមានតម្លៃសមរម្យ និងសមត្ថភាពខ្ពស់។
កូនឡានអគ្គិសនីតូចច្រឡឹងនេះមានឈ្មោះថា FAW Bestune Xiaoma ស្ថិតនៅក្នុងគម្រោង FAW (China’s First Auto Work) របស់ Xiaomi ផ្ដោតលើការផលិតរថយន្ដអគ្គិសនីខ្នាតតូច ដែលគេរំពឹងថា វត្ថមានរបស់វា នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញរបស់ Wuling Hongguang Mini EV ដែលជារថយន្ដអគ្គិសនីខ្នាតតូចដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្ន។
Bestune Xiaoma នេះ ទើបតែត្រូវបាន Xiaomi យកមកបង្ហាញខ្លួនក្នុងកម្មវិធីសន្និសិទរថយន្ដនៅប៉េកាំង កាលពីពេលថ្មីៗនេះ ដោយមានទាំងប្រភេទមានដំបូល និងប្រភេទ convertable រចនាឡើងប្រើប្រាស់ flatform Xiaoma FME ជាមួយបណ្ដោយ ៣ម ទទឹង ១.៥១ម និងកម្ពស់ ១.៦៣ រត់ដោយអគ្គិសនីសុទ្ធ ប្រើថ្ម lithium-iron phosphate (LFP) និងម៉ូទ័រអគ្គិសនីថាមពល 20 kW ដោយក្នុងនោះ សម្រាប់ Xiaoma ប្រភេទស្ដង់ដារ រត់បាន ៨០០គម រាល់ពេលសាកពេញម្ដង និងប្រភេទ long range អាចរត់បានដល់ទៅ ១២០០គម។
ខាងក្នុងមានបំពាក់អេក្រង់កម្សាន្ដទំហំ ៧ អិញ មាន LCD instrument panel, កាមេរ៉ាមុខក្រោយ ដែលមានមុខងារថតវីដេអូបាន ព្រមជាមួយនឹងការរចនា dashborad, កៅអីអង្គុយផ្សេងៗប្រើប្រាស់សម្ភារៈប្រណិត មានផាសុខភាពងាយស្រួលក្នុងជិះ និងការបើកបរ។
ចំពោះ Spec លម្អិត និងព័ត៌មានផ្សេងៗទៀត ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនោះទេ គ្រាន់តែបានឲ្យដឹងថា Bestune Xiaoma ត្រៀមនឹងចេញលក់លើទីផ្សារចិន ក្នុងពេលឆាប់ៗនេះ ក្នុងតម្លៃចាប់ផ្ដើមពី ៤ ២២៧ ដុល្លារ ទៅ ៧ ០៤៤ ដុល្លារ ជាមួយនឹងការរំពឹងទុកខ្ពស់ថា នឹងទទួលបានលទ្ធផលល្អក្នុងការលក់ និងក្លាយជាគូប្រកួតប្រជែងជាមួយនឹងកូនឡានអគ្គិសនី ដែលកំពុងតែមានប្រជាប្រិយភាពដូចជា Wuling Hongguang, Chery QQ Ice cream, Changan Lumin, និង SAIC Roewe Clever ផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ Car News China
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់