ស្របពេល ក្រុមហ៊ុនរថយន្ដជាច្រើនកំពុងផលិតរថយន្ដដែលការ់បន្ថយជាតិ កាបូនិចពុល ឲ្យនៅតិចបំផុត ក្រុមនិស្សិតសញ្ជាតិ ហូឡង់ មួយក្រុម បាននាំគ្នា សិក្សាផលិតរថយន្ដគម្រូមួយប្រភេទ ដេលមិនត្រឹមតែ បញ្ចេញជាតិបំពុលតិចបណ្ណោះទេ ថែមទាំងអាចស្រូបយកជាតិកាបូនិច ពុលនេះបានវិញទៀតផង។
តាមការចុះផ្សាយពីសារព័ត៌មាន EuroNews បានឲ្យដឹងថា រថយន្ដនេះ ជាប្រភេទរថយន្ដ ZEV (Zero Emission Vehicle) ដែលត្រូវបានរចនាឲ្យចេញជារូបរាងឡើងដោយក្រុមនិស្សិតសកលវិទ្យាល័យ Eindhoven University of Technology ក្នុងប្រទេស ហូឡង់ ហើយបើយោងតាមសម្ដីនិស្សិត Jens Lahaije សមាជិកម្នាក់ក្នុងក្រុមនេះ បានរៀបរាប់ថា ៖
“គោលបំណងធំ នៅពីក្រោយការបង្កើតរថយន្ដមួយនេះ គឺធ្វើយ៉ាងណាឲ្យគ្រប់ដំណាក់កាល មិនថាជាពេលកំពុងផលិត ពេលប្រើប្រាស់ និងក្រោយពីប្រើប្រាស់នោះទេ មានការបញ្ចេញឧស្ម័នពុល CO2 ស្ថិតនៅកម្រិត អប្បបរិមារ (ទាបបំផុត)”
វេបសាយ Carscoops ក៏បានឲ្យដឹងបន្ថែមទៀតថា តួរថយន្ដទាំងមូល និងគ្រោងឆ្អឹងរបស់វា គឺត្រូវបានគេប្រើបច្ចេកវិទ្យា ព្រីន 3D ចេញមកប្រើប្រាស់សារធាតុប្លាស្ទិច ដែលអាចកែច្នៃបាន ក្នុងកម្រិតខ្ពស់ (high proportion of recycled plastic) សម្រាប់តម្រូវរូបរាង ពិតរបស់វា និងដំណើរការដោយអាគុយ Lithtium ion ជាប្រភពផ្ដល់ថាមពល។ ហើយចំណុចដែលគូរឲ្យចាប់អារម្មណ៍ (pièce de résistance) ដែលធ្វើឲ្យប្លែកពីឡានដទៃនោះគឺ វាមានតម្រងពិសេស ពីរ ដែលអាចចាប់សារធាតុ កាបូនឌីអុកស៊ីត ឬកាបូនិច (CO2) នៅពេលវាកំពុងបើកបរ ជាមួយនឹងសមត្ថភាពអាចចាប់បានច្រើនជាង ២ គីឡូក្រាម នៃឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gas) នេះរៀងរាល់ពេលបើកបានចម្ងាយ ២០០០០ គីឡូម៉ែត្រ។
និស្សិត Louise de Laat ដែលជាប្រធានក្រុមបាន បន្ថែមថា ៖
“រថយន្ដនេះ កំពុងស្ថិតក្នុងដំណាក់កាលត្រួត អភិវឌ្ឍបន្ថែម ដោយយើងកំពុងតែស្រាវជ្រាវបង្កើនសមត្ថភាពតម្រងពិសេសនេះ ឲ្យចាប់បានច្រើនជាងមុន ដោយតាមការពិសោធន៍កន្លងមក វាមានប្រសិទ្ធភាពស្រូបបានខ្ពស់ត្រឹមចម្ងាយ ៣២០ គីឡូម៉ែត្រ ដែលទាមទារឲ្យវាត្រូវប្ដូរចេញម្ដង”
គួរបញ្ជាក់ថា ដើម្បីឲ្យរថយន្ដនេះចេញជារូបរាងជាផ្លូវការ គឺចាំបាច់ត្រូវការការគាំទ្រពីក្រុមហ៊ុនផលិតរថយន្ដនានា ដោយបច្ចុប្បន្ននេះ សកលវិទ្យាល័យ កំពុងតែ ស្វះស្វែងទំនាក់ទំនង ធ្វើបទបង្ហាញទៅក្រុមហ៊ុនទាំងនេះ ដើម្បីទាក់ទាញវិនិយោគទុនលើការផលិតវាឲ្យទៅជារថយន្ដពិតប្រាកដមួយផងដែរ។
អត្ថបទ៖ Andra
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ