AUTOSHOW 2022 របស់ផ្សារទំនេីបអុីអនម៉លសែនសុខ បានបញ្ចប់ ដោយជោគជ័យនិងមានអតិថិជនចូលរួមច្រេីនខុសប្លែកពីឆ្នាំមុនៗ ។
គួរបញ្ជាក់ផងដែរថាកម្មវិធី AUTO SHOW របស់ផ្សារទំនើបអ៊ីអន ម៉លសែនសុខស៊ីធី ដែលបានធ្វើឡើងកាលពីថ្ងៃទី ០២ ដល់ ថ្ងៃទី ០៤ ត្រឹមតែ ៣ ថ្ងៃតែប៉ុណ្ណោះ មានអតិថិជនចូលរួមយ៉ាងច្រើនមានគ្រប់វ័យទាំងអស់, កម្មវិធីនេះបាននាំមកនូវការតាំងបង្ហាញរថយន្ត, ម៉ូតូ, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនបង់រំលោះ, សហការដោយស្រាបៀរហនុមាន, និង ស្ទង់ម្ហូបអាហារផ្សេងៗផងដែរ។
បន្ថែមពីលើពិព័រណ៍នេះយើងឃើញថាអតិថិជនទាំងអស់ដែលបានចូលរូម ទទួលនូវបទពិសោធន៍ថ្មីៗដូចជាការបើកបររថយន្តសាកល្បងផ្ទាល់, ទទួលបានពត័មានយ៉ាងលម្អិតពីផ្នែកលក់របស់ក្រុមហ៊ុននីមួយៗ, ទទួលបានឱកាសលេងហ្គេម, ទស្សនាការប្រគុំតន្រ្តីពីស្រាបៀរហនុមាន និង ឈ្នះរង្វាន់យ៉ាងសប្បាយរីករាយផងដែរ។
កម្មវិធីពិព័រណ៍រថយន្តនេះសំរេចទៅបានដោយផ្ដោតសំខាន់លើការអភិវឌ្ឍន៍វិស័យយានយន្តនៅប្រទេសកម្ពុជា, បណ្ដុះចំណេះដឹង និង ក្ដីស្រលាញ់របស់យុវជនលើវិស័យយានយន្ត និង ផ្ដល់ជូននូវបទពិសោធន៏ថ្មីៗ។
ឆ្លៀតឱកាសនេះដែរកម្មវិធីពិព័រណ៍រថយន្តប្រចាំឆ្នាំ ២០២២ របស់ផ្សារទំនើបអ៊ីអនម៉ល សែនសុខសូមថ្លែងអំណរគុណដល់ភ្ញៀវកត្តិយស, ក្រុមហ៊ុនទាំងអស់ដែលបានចូលរួម និង ក្រុមការងារពាក់ពន្ធទាំងអស់ដែលសហការធ្វើអោយកម្មវិធីដំណើរការ និង ទទួលបានលទ្ធិផលយ៉ាងល្អ។
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT