ក្រោយពីពន្យារពេលចេញដោយសារបញ្ហាម្ដងហើយ ម្ដងទៀត Tesla Cybertruck ត្រៀមដឹកដល់ដៃអតិថិជនដំបូងបំណាច់ខែ កញ្ញានេះ ជាមួយនឹងរូបរាងប្លែកមិនច្រឡំគេ និងកម្លាំងខ្លាំងអាចទ្រទ្រង់ដឹកឥវ៉ាន់បានទម្ងន់ដល់ ៦ តោន។
តាមការឲ្យដឹងពី the Street ថា Cybertruck នេះជារថយន្ដអគ្គិសនីប្រភេទ pick up ដែលមហាសេដ្ឋីក្រុមហ៊ុន Tesla លោក Elon Musk បានយកមកណែនាំបង្ហាញតាំងពីឆ្នាំ ២០១៩ មកម្លេះ តែត្រូវបានពន្យារពេលចេញជាច្រើនសារដោយសារបញ្ហាបច្ចេកទេសមួយចំនួនដូចជា រឿងកញ្ចក់ប្រេះ ដែលនាំទៅរកការត្រួតពិនិត្យភាពធន់របស់វាឡើងវិញលើឡានទាំងមូល, update ប្រព័ន្ធ software, ថែមថយមុខងារក្នុងរថយន្ដ និងបញ្ហាធំជាងគេគឺ ការខ្វះខាតគ្រឿងបរិក្ខារ ដោយសារបិទខ្ទប់កូវីដ។
រហូតមកដល់ពេលនេះ Cybertruck ត្រូវបានគេប្រទះឃើញបើកតេស្ដសាកល្បងនៅតំបន់ Palo Alto រដ្ឋ កាលីហ្វញ៉ា, អាមេរិក ដែលស្ថិតនៅក្នុងដំណាក់កាលផលិតសម្រេច ជាមួយនឹងស្រោមពណ៌ប៉ារ៉ា បិទបាំងពណ៌ពិតរបស់វាមុននឹងចេញដល់ដៃអតិថិជន។
សមត្ថភាពខ្លះៗរបស់វា បើតាម Tesla បានបង្ហាញថា ពេលសាកពេញម្ដងអាចរត់បានលើស ៨០៤ គម និងជាន់បានពី ០ ទៅ ១០០ គម/ម៉ ប្រើពេល ៣ វិនាទី ជាមួយទម្ងន់ខ្លួន ១ តោន កន្លះ (១៥៨៧គក) និងអាចអូសទាញឥវ៉ាន់បានដល់ទម្ងន់លើស ៦ តោន (៦៣៥០គក) តួឡានផលិតបែប Exoskeleton ប្រើដែកមាំ Ultra-Hard 30X Cold Rolled stainless steel និងកញ្ចក់តាន់ (Tesla Armor glass) និងខាងក្នុងមានកៅអី ៦ និងអេក្រង់កម្សាន្ដ touch screen ទំហំ ១៧ អិង ផ្គួបជាមួយបច្ចេកវិទ្យាដែលអាចតម្រូវបានតាមការពេញចិត្ត និងរបៀបប្រើប្រាស់របស់អតិថិជន។
លោក Musk បានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងផលិត Cybertruck version Alpha នៅក្នុងរោងចក្រយក្ស Gigafactory របស់ Tesla ក្នុងរដ្ឋ Texas (Giga Texas) សម្រាប់យកមកប្រកួតប្រជែង ជាមួយរថយន្ដអគ្គិសនី pick up ល្បីៗរបស់ក្រុមហ៊ុនផ្សេងៗទៀតដូចជា Ford F-150 Lightning, GMC Hummer EV, Rivian R1T, និង Chevrolet Silverado អគ្គិសនី កំពុងស្ថិតក្នុងការធ្វើគម្រូរបស់ General Motor (GM) ជាដើម។
លោកបានឲ្យដឹងដែរថា សម្រាប់ពេលវេលាចេញវិញ Cybertruck នឹងសម្រេចបញ្ចប់ ហើយដឹកដល់ដៃអតិថិជននៅត្រីមាសទី ៣ ឆ្នាំនេះ ដែលមានន័យថារង្វង់ខែ កញ្ញានេះ ជាមួយតម្លៃ តាមឲ្យដឹងពី Kelly Blue Book ថាអាចចាប់ផ្ដើមពី ៥០ ០០០ ដុល្លារឡើងទៅ។
ប្រភព៖ the Street
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T