All-New Mitsubishi Xpander សេរ៊ី ២០២២ ផ្លាស់ប្តូរមុខមាត់ថ្មី សម្ភោធផ្លូវការនៅកម្ពុជាហើយ

អ្នកទស្សនា
3379
0/ AKlasseAuto Promotion
2022-07-Xpander-2022.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ​ រថយន្តទំនើប All-New Xpander និង New Xpander Cross សេរ៊ីឆ្នាំ ២០២២ របស់ក្រុមហ៊ុនជប៉ុន Mitsubishi បានសម្ភោធជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា ដើម្បីបំពេញតម្រូវប្រជាពលរដ្ឋដែលត្រូវការរថយន្ត SUV ឬ MPV ធំទូលាយ ធន់រឹងមាំ ទំនើប ជាមួយនឹងតម្លៃសមរម្យ ។

All-New Xpander 2022 ត្រូវបានដូររូបរាងមុខមាត់ថ្មីកាន់តែទាក់ទាញ ជាមួយនឹងចង្កៀងមុខថ្មីទម្រង់អក្សរ T (T Shape Headlight) ខណៈដែល Xpander ទាំង ២ ម៉ូឌែល បានឌីហ្សាញស្ថាបត្យកម្មគ្រោងឆ្អឹងក្បាលឡានបែប Advance Dynamic Shield Design ដែលមានភាពស្រស់ស្អាតទាក់ទាញ ជាពិសេសសមត្ថភាពកាត់បន្ថយគ្រោះថ្នាក់បានច្រើនបំផុតពីការបុកប៉ះ ។

ជាពិសេសនោះ All-New Xpander បានផ្លាស់ប្តូរការឌីហ្សាញខាងក្នុងថ្មីស្រឡាង បែបទំនើប ស្រឡះភ្នែក ធ្វើឲ្យការបើកបរកាន់តែងាយស្រួលមើលឃើញទិដ្ឋភាពជុំវិញរថយន្ត ជំនួយដោយបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជាអេក្រង់ថាច់ ប្រព័ន្ធ Smart Key ហ្រ្វាំងដៃអេឡិចត្រូនិក មុខងារ Auto Hold ដែលជួយជាន់ហ្រ្វាំងឡានដោយស្វ័យប្រវត្តិនៅពេលបើកបរលើផ្លូវស្ទះ និងមុខងារសុវត្ថិភាពជាច្រើនទៀត ។

Mitsubishi Xpander 2022 ក៏បានបំពាក់ជាមួយម៉ាស៊ីនដែលសន្សំសំចៃ ជំនួយដោយបច្ចេកវិទ្យា MIVEC (ធ្វើឲ្យម៉ាស៊ីននេះស៊ីសាំងតិច បញ្ចេញជាតិពុលតិចបំផុត) ចំណុះ ១.៥ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១០៣ សេះ រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ។

Mitsubishi Motors Cambodia ក៏នៅតែរក្សាតម្លៃសមរម្យសម្រាប់ Xpander ដដែល ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋទូទៅ ដោយលោកអ្នកអាចក្លាយជាម្ចាស់ All-New Xpander ជាមួយនឹងតម្លៃ ៣៣,៥០០ ដុល្លារ និង New Xpader Cross តម្លៃ ៣៥,៥០០ ដុល្លារ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង Mitsubishi Motor Cambodia តាមរយៈ 011 999 892 និង 010 999 892 ។ទិដ្ឋាភាពបន្ថែមពីកម្មវិធីសម្ភោធរថយន្ត Mitsubishi Xpander សេរ៊ី ២០២២ ៖

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More