ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីខ្នាតតូចរបស់អាមេរិក Eli Electric ទើបតែបានប្រកាសបញ្ចេញកូនរថយន្ដ អគ្គិសនីម៉ូដែលថ្មីរបស់ខ្លួនឈ្មោះថា Eli ZERO តម្លៃខ្ទង់ ១ មុឺនដុល្លារជាង រាងតូចច្រឡឹងងាយស្រួលបើក ក្នុងក្រុងដែលមានចរាចរណ៍ម៉ូតូឡានច្រើន ជាមួយសមត្ថភាពសមរម្យសក្ដិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ត្រៀមបង្ហាញមុខនៅលើទីផ្សារចុងឆ្នាំនេះ។
ជាមួយនឹងរាងតូចច្រឡឹងរបស់វា បណ្ដាយត្រឹមតែ ២.២៣ម ធ្វើឲ្យ Eli ZERO ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងក្រុងដែលមានសកម្មភាពចរាចរណ៍មមាញឹក កកស្ទះច្រើន និងងាយស្រួលមិនត្រូវការទីធ្លារចំណតធំ។
Eli ZERO ជាកូនឡានអគ្គិសនីសុទ្ធ ពីរកៅអី បំពាក់ថ្មលីចូមដែកផូស្វាត Lithium-iron phosphate battery ថាមពល ៨kWh ដែលអាចរត់បានចម្ងាយ ១០០ ទៅ ១៤៥ គម រាល់ពេលសាកពេញម្ដង និង ប្រើពេលពី ៣ ម៉ោងក្នុងការសាកមួយពេញជាមួយឆ្នាំងថាមពល ២៤០V AC ។
ផ្នែកខាងក្នុង ថ្វីត្បិតតែជាកូនឡានសម្រាប់ជិះធម្មតា វាមានបំពាក់បរិក្ខារប្រើប្រាស់ និងបច្ចេកវិទ្យាមួយកំប្លេរ មិនចាញ់រថយន្ដធម្មតានោះទេ ដូចជាម៉ាស៊ីនកម្ដៅ មាស៊ីនត្រជាក់, ប្រព័ន្ធចាក់សោបើកបិទទ្វារ និងបញ្ឆេះដោយមិនត្រូវការសោ, Anti lock brakes, electornic parking brakes, កាមេរ៉ាមើលក្រោយ, សេនស័រសម្រាប់ពេលចូលចត, ដំបូលបង្ហើបបាន, និងប្រព័ន្ធកម្សាន្ដពីអេក្រង់ឌីជេថលរបស់ Sony ដែលអ្នកប្រើប្រាស់អាចភ្ជាប់ជាមួយ CarPlay និង Andriod Auto បានផងដែរ។
Eli ZERO ស្ថិតក្នុងក្រុមរថយន្ដ Low-Speed Vehicle (LSVs) នៅអឺរ៉ុប និង Neighborhood Electric vehicle (NEVs) នៅអាមេរិក ដែលសម្រាប់ប្រើប្រាស់ក្នុងទីប្រជុំជន ដូច្នេះល្បឿនរបស់វាត្រូវបានកំណត់ ឲ្យជាន់បានលឿនបំផុត ៥៦គម/ម៉ និងមានស្ដង់ដារសុវត្ថិភាពស្របទៅតាមគោលការណ៍ របស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាមេរិក (NHTSA) ផងដែរ។
Eli Electric បានឲ្យដឹងថា Eli ZERO នឹងនាំមកជូនជាមួយតម្លៃដើម ១១ ៩០០ ដុល្លារ ដែលអតិថិជនអាចកក់ ២០០ ដុល្លារ ទុកមុនបាន និងចូលមកដល់ទីផ្សារអាមេរិកនៅរង្វង់ត្រីមាសទី ៣ ឆ្នាំ ២០២៤ នេះ និងបន្ដផ្សារអឺរ៉ុប និងអាស៊ី នៅឆមាសបន្ទាប់។
អត្ថបទ៖ Andra
ប្រភព៖ Electrek
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ